* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្ត្រី ឈាង រ៉ា ជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់

18-07-2026 19:18

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ក្រោមប្រធានបទ «រួមគ្នាលើកកម្ពស់សុខភាព ដើម្បីគុណភាពជីវិតឱ្យកាន់តែស្រស់បំព្រង»
ដែលរៀបចំដោយក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ សហការជាមួយគណៈគ្រូពេទ្យ។

នាឱកាសនោះ លោមសាស្ត្រាចារ្យ ឈាង រ៉ា បានថ្លែងសុន្ទរកថាបើក និងផ្តល់អនុសាសន៍ដ៏មានសារៈសំខាន់ «ដោយសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ព្រមទាំងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់វិស័យសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល»។

រដ្ឋមន្រ្តីសុខាភិបាល បានថ្លែងបន្តថា ផ្តើមពីគ្រូពេទ្យម្នាក់ៗខិតខំឱ្យក្លាយជាធនធានល្អ រចនាសម្ព័ន្ធសុខាភិបាលទាំងមូលនឹងរឹងមាំ និងជាកម្លាំងជំរុញការកែលម្អសុខាភិបាលទាំងមូលឱ្យបានប្រសេីរឡេីង។ ទន្ទឹមនឹងនោះ មូលដ្ឋានសុខាភិបាលល្អ ជាមូលដ្ឋានដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការសង្គ្រោះអាយុជីវិត ការពារសេចក្តីថ្លៃថ្នូរអ្នកជំងឺ និងរក្សាបាននូវនិរន្តភាពទំនុកចិត្តពីប្រជាពលរដ្ឋ។

កម្មវិធីបានប្រព្រឹត្តទៅដោយជោគជ័យ ដោយមានការធ្វើបទបង្ហាញ និងពិភាក្សាវិទ្យាសាស្ត្រជាច្រើន ស្តីពីការអភិវឌ្ឍវិជ្ជាជីវៈបន្ត ការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងការធ្វើបច្ចុប្បន្នភាពចំណេះដឹងអំពីការគ្រប់គ្រង និងព្យាបាលជំងឺធាត់ ដែលជាកត្តាហានិភ័យសំខាន់នៃជំងឺមិនឆ្លង។ ទិវានេះមានអ្នកចូលរួមដោយផ្ទាល់ប្រមាណ ៥០០នាក់ និងតាមប្រព័ន្ធអនឡាញជាង ៤,០០០នាក់ មកពីទូទាំងប្រទេស។

នៅក្នុងពិធីបិទកម្មវិធី លោលសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទិវាឆ្នាំនេះ ដោយចាត់ទុកថា CPD គឺជាយន្តការដ៏សំខាន់ក្នុងការកសាងគ្រូពេទ្យដែលមានចំណេះដឹងទាន់សម័យ សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។

លោកៀប្រធានគណៈគ្រូពេទ្យកម្ពុជា បានអំពាវនាវដល់គ្រូពេទ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានគុណភាព។

គណៈគ្រូពេទ្យកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលបានអញ្ជើញជាអធិបតី និងផ្តល់អនុសាសន៍ដ៏ថ្លៃថ្លា ព្រមទាំងសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សមាគមវិជ្ជាជីវៈ ដៃគូអភិវឌ្ឍន៍ វាគ្មិន និងអ្នកចូលរួមទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ប្រព្រឹត្តទៅដោយជោគជ័យ និងសម្រេចបាននូវគោលបំណងដែលបានគ្រោងទុក៕