* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្ដត្រួតពិនិត្យរដ្ឋបាលចំនួន ៥ទីតាំង ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានលបលួចប្រព្រឹត្តបទល្មើស Online Scams

18-07-2026 20:16

(បន្ទាយមានជ័យ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានបន្ដប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលនៅទីតាំងចំនួន៥ ក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ក្រែងមានលបលួចប្រព្រឹត្តបទល្មើស Online Scams។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងក្រោមការសម្របសម្រួលរបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ ក្រោមការសម្របសម្រួលពីលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងបានរកឃើញជនបរទេសចំនួន ៨៦នាក់ ស្រី ១៥នាក់។

ក្នុងមានម្ចាស់ឈ្មោះ ជ័យ សោភ័ណ ភេទស្រី បានសហការរាយការណ៍ជូនសមត្ថកិច្ចពាក់ព័ន្ធករណីសង្ស័យជនបរទេសដែលស្នាក់នៅទីតាំងរបស់ខ្លួន លួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)។

ក្រុមការងារបានចុះដល់ទីតាំងដើម្បីត្រួតពិនិត្យទីតាំងចំនួន៥ រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន៨៦នាក់ ស្រី១៥នាក់ រកឃើញមានសម្ភារៈសង្ស័យមួយចំនួនរួមមានទូរស័ព្ទដៃចម្រុះ ៣៤៩គ្រឿង និង Laptop ចំនួន ៦៣គ្រឿង អាយផេតចំនួន១ និងស៊ីមកាតមួយចំនួន ដូចខាងក្រោម៖

*ទីតាំងទី១ បន្ទប់ជួល១ជាន់អក្សរA មាន៥បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន១៦នាក់ ប្រុស មានវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន៥៩គ្រឿង និង Laptop ចំនួន១៣គ្រឿង។ ចំណាត់ការ បញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការ។

*ទីតាំងទី២ បន្ទប់ជួល២ជាន់ អក្សរB មាន១៤បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ី ចំនួន២៨នាក់ ស្រី៨នាក់ មានវត្ថុតាងរួមមាន ទូរសព្ទដៃចំនួន ១២៨គ្រឿង និង Laptop ចំនួន១៩គ្រឿង។ ចំណាត់ការបញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការ។

*ទីតាំងទី៣ បន្ទប់ជួល១ជាន់អក្សរC មាន៦បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន២០នាក់ ស្រី២នាក់ មានវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន៣៥គ្រឿង និង Laptop ចំនួន៩គ្រឿង។ ចំណាត់ការ បញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការ។

*ទីតាំងទី៤ បន្ទប់ជួល១ជាន់អក្សរD មាន២បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន៧នាក់ប្រុស មានវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន៤គ្រឿង Laptop ចំនួន៥គ្រឿង និងអាយផេតចំនួន១គ្រឿង។ ចំណាត់ការ បញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការ។

*ទីតាំងទី៥ បន្ទប់ជួល២ជាន់អក្សរE មាន១០បន្ទប់ រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន១៥នាក់ ស្រី៥នាក់ មានវត្ថុតាងរួមមានទូរស័ព្ទដៃចំនួន ១២៣គ្រឿង និង Laptop ចំនួន១៧គ្រឿង និងស៊ីមកាតមួយចំនួន។ ចំណាត់ការ បញ្ជូនជនបរទេសទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី និងដកហូតវត្ថុតាងរក្សាទុកនៅស្នងការ។

ដោយឡែកម្ចាស់ទីតាំង បានចូលរួមសហការរាយការណ៍ជូនសមត្ថកិច្ច ក្រុមការងារចម្រុះសម្រេចមិនបិទសៀលទីតាំងទេ ដោយបានឱ្យម្ចាស់ទីតាំងធ្វើកិច្ចសន្យា៕