* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកា ៤០លានរៀល ជូនអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ

18-07-2026 20:17

(ពោធិ៍សាត់)៖ នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយលោកស្រី វ៉ាន់ ភូមិរ៉ា តំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការមនុស្សធម៌។

ក្នុងឱកាសដ៏មានអត្ថន័យនេះ លោក យឹម វិសិដ្ឋ បានឧបត្ថម្ភថវិកាចំនួន ៤០,០០០,០០០៛ (សែសិបលានរៀល) ជូនដល់អនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ ដើម្បីរួមចំណែកដល់សកម្មភាពជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះ និងមានជីវភាពខ្វះខាតនៅក្នុងមូលដ្ឋាន។ ការឧបត្ថម្ភនេះ ធ្វើឡើងស្របពេលនឹងការប្រារព្ធខួបទី១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ និងខួបលើកទី៧១ នៃកាកបាទក្រហមកម្ពុជា។

ឆ្នាំនេះ ការប្រារព្ធទិវាដ៏មានសារៈសំខាន់នេះ គឺស្ថិតក្រោមប្រធានបទ «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» ដែលជាសារដាស់តឿនស្មារតីដល់សប្បុរសជនគ្រប់មជ្ឈដ្ឋានឱ្យបន្តសាមគ្គីភាព និងចូលរួមយ៉ាងសកម្មជាមួយកាកបាទក្រហមកម្ពុជា។ ប្រធានបទនេះ ឆ្លុះបញ្ចាំងពីស្មារតីនៃការលះបង់ ការយកចិត្តទុកដាក់ចំពោះអ្នកដែលងាយរងគ្រោះបំផុត ដោយគ្មានការរើសអើង និងការប្រកាន់បក្ខពួក។

លោក យឹម វិសិដ្ឋ បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រី និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តក្នុងការជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ និងការងារមនុស្សធម៌ជាច្រើនទៀត។

លោកបានបញ្ជាក់ថា ការចូលរួមចំណែកនាពេលនេះ គឺជាផ្នែកមួយនៃទំនួលខុសត្រូវសង្គម ដើម្បីសម្រាលការលំបាក និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។

លោកស្រី វ៉ាន់ ភូមិរ៉ា តំណាងអនុសាខាកាកបាទក្រហមកម្ពុជាស្រុកភ្នំក្រវាញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់លោក យឹម វិសិដ្ឋ ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌របស់កាកបាទក្រហម។ លោកស្រីបានបញ្ជាក់ថា ថវិកានេះនឹងត្រូវបានប្រើប្រាស់ឱ្យចំគោលដៅ ដើម្បីផ្តល់ការជួយសង្គ្រោះទាន់ពេលវេលាជូនដល់ជនរងគ្រោះ និងគ្រួសារដែលកំពុងជួបការលំបាកតាមការណែនាំរបស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា។

តាមរយៈស្មារតី «បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌» នេះ កាកបាទក្រហមកម្ពុជានៅតែបន្តជាស្ថាប័នស្នូលក្នុងការចលនាថវិកា និងធនធានពីសប្បុរសជននានា ដើម្បីបន្តបេសកកម្មមនុស្សធម៌ដ៏ឧត្តុង្គឧត្តម ក្នុងការកសាងភាពធន់ដល់សហគមន៍ និងការជួយសង្គ្រោះជីវិតមនុស្សគ្រប់ពេលវេលា និងគ្រប់ទីកន្លែង៕