* លោក ត្រាំ ប្រកាសថា អាមេរិកនឹងឈប់ផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល នៅចុងឆ្នាំ២០២៦
* អតីតបវរកញ្ញាថៃ ប្រឈមមុខនឹងការស៊ើបអង្កេតលើករណីលាងលុយ
* វិភាគអន្តរជាតិ៖ តើនឹងមានអ្វីប្រែប្រួល បើគណបក្សប្រជាធិបតេយ្យក្ដោបយកបានសំឡេងភាគច្រើនក្នុងសភាអាមេរិក?
* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សារិន វណ្ណា៖ មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានដោះស្រាយបញ្ចប់វិវាទ បុរី ដីឡូត៍ ដែលក្ស័យធន ៤៨គម្រោងស្មើនឹងជាង ១ម៉ឺនគ្រួសារ

18-07-2026 21:04

(ភ្នំពេញ)៖ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ ក្រោមគោលការណ៍បញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានដោះស្រាយបញ្ចប់វិវាទបុរី ដីឡូត៍ ដែលក្ស័យធនបានចំនួន ៤៨គម្រោង ស្មើនឹងជាង ១ម៉ឺនគ្រួសារ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមផ្លូវការរបស់ខ្លួន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៧ គោលការណ៍បញ្ចកោណដំណាក់ទី១ របស់រាជរដ្ឋាភិបាល មន្ទីររៀបចំដែនដី រាជធានីភ្នំពេញ បានចែកបណ្ណកម្មសិទ្ធិរួចចំនួន ១៣ខណ្ឌ និងកំពុងចុះបញ្ជីចំណែកឯកជន នៃអគារសហកម្មសិទ្ធិសម្រាប់ខណ្ឌចុងក្រោយទី១៤ (៧មករា) ដែលនឹងត្រូវបញ្ចប់ត្រឹមចុងឆ្នាំ២០២៦។

លោក សារិន វណ្ណា បានបន្ថែមថា មិនតែប៉ុណ្ណោះក៏បានដោះស្រាយបញ្ចប់វិវាទ បុរី ដីឡូត៍ ដែលក្ស័យធនបានចំនួន៤៨គម្រោង ស្មើនឹងជាង ១ម៉ឺនគ្រួសារ។ ទំនាស់ដីធ្លី និងសំណង់អន្តរគមន៍នៅក្រសួងដែនដីបានចំនួន ៦៧៨ករណី។

លោកបានបន្ថែមថា មន្ទីររៀបចំដែនដីរាជធានីភ្នំពេញ ក៏បានជួយចូលរួមចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋនៅខេត្តកំពង់ស្ពឺ បានចំនួនជាង ២៧ម៉ឺនក្បាលដី ព្រមទាំងជួយខេត្តរតនគីរីបានជាង ៣ម៉ឺនក្បាលដី។

បន្ថែមពីនេះមន្ទីរក៏បានសរសេរបញ្ចប់មុខសេវាសាធារណៈ តាមប្រព័ន្ធឌីជីថល លើវិស័យដីធ្លី និងសំណង់ រួចរាល់ផងដែរ (អាចប្រើប្រាស់បាន កើតឡើងដោយស្នាដៃកូនខ្មែរ) និងមានអ្នកចូលប្រើប្រាស់ចំនួន ១២ម៉ឺននាក់ (អាចវិភាគសេដ្ឋកិច្ច និងសរសេរគោលនយោបាយលើវិសយ័អចលនវត្ថុ)។

ចំពោះផែនទីវាយតម្លៃដីជាឌីជីថល សម្រាប់រាជធានីភ្នំពេញ កំពុងស្ថិតក្នុងការសាកល្បងប្រើប្រាស់នៅឡើយ។ បរិយាកាសគ្មានវិវាទ ទ្រនំសុភមង្គល និង សេវាគាប់ចិត្ត សម្រាប់ប្រជាជននៅរាជធានីភ្នំពេញ។ សូមកុំចាំដល់មានធនធានមនុស្ស ទើបមានកំណែទម្រង់៕