* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ម្ចាស់គណនីហ្វេសប៊ុក Ren Chanrith ចេញមុខសុំទោសជាសាធារណៈ ចំពោះការបង្ហោះព័ត៌មានធ្វើឱ្យប៉ះពាល់ដល់មុខមាត់កងកម្លាំងនគរបាលជាតិ

18-07-2026 21:41

(ភ្នំពេញ)៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦នេះ បានចូលខ្លួនមកបំភ្លឺនៅមុខ លោកឧសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយកដ្ឋាននគរបាលកណ្តាលយុត្តិធម៌ និងបានធ្វើលិខិតជាសុំទោសជាសាធារណៈ ចំពោះទង្វើមិនគប្បីរបស់ខ្លួន ដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដែលធ្វើឱ្យខូចមុខមាត់របស់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញការងារទាំងយប់ ទាំងថ្ងៃ ដើម្បីការពារសុខុមាលភាពជូនប្រជាពលរដ្ឋ សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសុវត្ថិភាពសង្គម។

ជាមួយនឹងការទទួលស្គាល់កំហុស ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានសន្យាថានឹងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងផ្សព្វផ្សាយលើបណ្តាញសង្គម និងសហការផ្លាស់ប្តូរព័ត៌មានជាមួយកងកម្លាំងនគរបាលជាតិ លើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។

ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith អះអាងថានឹងមិនធ្វេសប្រហែសប្រព្រឹត្តអំពើបែបនេះទៀតឡើយ ហើយប្រសិនបើប្រព្រឹត្តកំហុសទៀតនោះ នឹងទទួលខុសត្រូវចំពោះមុខច្បាប់។

ចំពោះករណីនេះ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ បានអនុគ្រោះចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Ren Chanrith ដែលប្រព្រឹត្តកំហុសជាលើកទី១នេះ ប៉ុន្តែប្រសិនបើម្ចាស់គណនីហ្វេសប៊ុករូបនេះ ប្រព្រឹត្តិកំហុសបែបនេះលើកក្រោយទៀត ដែលប៉ះពាល់កិត្តិយសដល់កងកម្លាំងនគរបាលជាតិ នឹងមិនលើកលែងឡើយ គឺអនុវត្តន៍តាមផ្លូវច្បាស់៕