* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញសួរសុខទុក្ខ និងពិនិត្យស្ថានភាពជំងឺ ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង

18-07-2026 22:23

(កំពង់ចាម)៖ នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញសួរសុខទុក្ខ និងពិនិត្យអំពីស្ថានភាពជំងឺរបស់លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ដែលកំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអង្គឌួង រាជធានីភ្នំពេញ។

គួររលឹកថា នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ២០២៦ លោក ម៉េង ហ៊ាង ប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម បានជួបឧបទ្ទវហេតុ រអិលជើងដួលក្នុងបន្ទប់ទឹក នៅរាជធានីភ្នំពេញ ខណៈដែលលោកអញ្ជើញទៅចូលរួមប្រជុំ។

ប្រភពពីគ្រូពេទ្យ បានឲ្យដឹងថា ការរអិលដួលនោះ បណ្តាលឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធសសៃខួរក្បាលរបស់លោក ម៉េង ហ៊ាង ដោយក្រុមគ្រូពេទ្យបានសម្រេចធ្វើការវះកាត់ភ្លាមៗ ហើយមកដល់ពេលនេះ អាការៈរបស់លោក ប្រធានក្រុមប្រឹក្សាស្រុក មិនទាន់ដឹងខ្លួននៅឡើយទេ ដោយកុំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និងស្ថិតក្នុងការតាមដានយ៉ាងយកទុកដាក់ពីក្រុមគ្រូពេទ្យ។

នាឱកាសនោះដែរ លោក ខ្លូត ផន និងលោក អ៊ុន ចាន់ដា ក្ក្នុងនាមរដ្ឋបាលខេត្តកំពង់ចាម បានចូលរួមសោកស្តាយជាពន់ពេក ចំពោះឧបទ្ទវហេតុដ៏អាក្រក់នេះ ជាមួយក្រុមគ្រួសាររបស់លោក ម៉េង ហ៊ាង និងសូមជូនពរ សូមឲ្យលោកប្រធានក្រុមប្រឹក្សាស្រុកកំពង់សៀម ឆាប់បានជាសះស្បេីយ និងបានវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញ។

ជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកសាស្ត្រាចារ្យ លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញ ដែលបានខិតខំជួយសង្គ្រោះ និងព្យាបាលជំងឺលោក ម៉េង ហ៊ាង ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់៕