* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ចំណងដៃកង់ និងសម្ភារៈសិក្សាមួយចំនួន ត្រូវបានលោកស្រីប្រធានមន្ទីរព័ត៍មានខេត្តព្រះវិហារ នាំយកទៅប្រគល់ជូនកុមារខ្វះខាតនៅស្រុកគូលែន ដើម្បីលើកទឹកចិត្តឱ្យបន្តការសិក្សា

18-07-2026 22:33

(ព្រះវិហារ)៖ ដោយមានទឹកចិត្តសប្បុរស និងការយកចិត្តទុកដាក់ចំពោះកុមារដែលប្រឈមនឹងការបោះបង់ការសិក្សា ដោយសារជីវភាពខ្វះខាត នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ហែម សុគុណពិសី ប្រធានមន្ទីរព័ត៌មានខេត្តព្រះវិហារ និងលោក ស៊ុន កុសល មេឃុំគូលែនត្បូង បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខ និងនាំយកកង់ ព្រមទាំងសម្ភារៈសិក្សា ប្រគល់ជូនកុមារខ្វះខាតដោយផ្ទាល់ដល់គេហដ្ឋាន ក្នុងមូលដ្ឋានឃុំគូលែនត្បូង ស្រុកគូលែន។

សកម្មភាពមនុស្សធម៌នេះ មានគោលបំណងជួយសម្រួលដល់ការធ្វើដំណើររបស់កុមារទៅសាលារៀន និងលើកទឹកចិត្តឱ្យពួកគេបន្តខិតខំរៀនសូត្រ ដើម្បីក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមនាពេលអនាគត។

ការចុះសួរសុខទុក្ខ និងការនាំយកអំណោយជាកង់ សម្លៀកបំពាក់ សម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់ផ្សេងៗ មិនត្រឹមតែជួយសម្រាលបន្ទុកជីវភាពរបស់មាតាបិតា និងអាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានផ្តល់នូវកម្លាំងចិត្ត និងក្តីសង្ឃឹមដល់កុមារទាំងនោះ ឱ្យមានឆន្ទៈខិតខំសិក្សា និងមិនបោះបង់ការសិក្សាដោយសារភាពខ្វះខាត។

អំណោយដែលបានប្រគល់ជូននាពេលនេះរួមមាន៖ កង់ចំនួន ៧គ្រឿង និងសម្ភារៈសិក្សាជាច្រើនមុខ។ក្នុងនោះ លោកស្រី ហែម សុគុណពិសី បានឧបត្ថម្ភកង់ចំនួន ១គ្រឿង រួមជាមួយសម្ភារៈសិក្សាមួយចំនួន និងលោក ស៊ុន កុសល បានឧបត្ថម្ភកង់ចំនួន ៦គ្រឿង។ ចំណែកលោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមឧបត្ថម្ភកាតាបចំនួន ៧ ព្រមទាំងសម្ភារៈសិក្សា និងសម្ភារៈប្រើប្រាស់មួយចំនួនទៀត។ ដោយឡែក លោក ប៉ែន ជឹង អភិបាលស្រុកគូលែន ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ដើម្បីលើកទឹកចិត្តដល់កុមារផងដែរ។

សកម្មភាពនេះ បានឆ្លុះបញ្ចាំងពីការចូលរួមយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងសប្បុរសជន ក្នុងការលើកកម្ពស់វិស័យអប់រំ និងរួមចំណែកធានាឱ្យកុមារគ្រប់រូប មានឱកាសទទួលបានការសិក្សាស្មើៗគ្នា ដោយមិនទុកឱ្យភាពក្រីក្រក្លាយជាឧបសគ្គរារាំងអនាគតរបស់ពួកគេ៕