* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ណែនាំឱ្យពិនិត្យ និងធ្វើបច្ចុប្បន្នភាពអត្តសញ្ញាណប័ណ្ណ ដើម្បីត្រៀមការចុះឈ្មោះបោះឆ្នោត

18-07-2026 22:42

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានណែនាំដល់គណៈកម្មាធិការគណបក្សឃុំទាំងអស់ ឱ្យយកចិត្តទុកដាក់ពិនិត្យ និងធ្វើបច្ចុប្បន្នភាពស្ថានភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីធានាឱ្យប្រជាពលរដ្ឋមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការចុះឈ្មោះបោះឆ្នោត និងការបោះឆ្នោតនាពេលខាងមុខ។

ការណែនាំនេះ ធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សស្រុកកំពង់ស្វាយ ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តការងារបន្ត ដែលប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកស្រី ឃួន ឃុនឌី។

លោកស្រីបានណែនាំឱ្យគណៈកម្មាធិការគណបក្សឃុំ ពិនិត្យស្ថានភាពអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋ រួមមានអត្តសញ្ញាណប័ណ្ណផុតសុពលភាព បាត់ ខូចខាត និងប្រជាពលរដ្ឋដែលទើបគ្រប់អាយុបំពេញសិទ្ធិបោះឆ្នោត ដើម្បីជួយសម្របសម្រួលឱ្យពួកគាត់អាចធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឬប្តូរអត្តសញ្ញាណប័ណ្ណបានទាន់ពេលវេលា ស្របតាមនីតិវិធី។

ក្នុងឱកាសនោះ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលគណៈកម្មាធិការគណបក្សស្រុក និងគណៈកម្មាធិការគណបក្សឃុំសម្រេចបាននាពេលកន្លងមក និងបានជំរុញឱ្យបន្តពង្រឹងការកសាងគណបក្សនៅមូលដ្ឋាន ដោយអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវ សាមគ្គីភាព និងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាពលរដ្ឋ។

លោកស្រីក៏បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពស្ថានភាពអត្តសញ្ញាណប័ណ្ណ គឺជាការងារសំខាន់ដែលគណៈកម្មាធិការគណបក្សគ្រប់ថ្នាក់ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើអត្តសញ្ញាណប័ណ្ណថ្មី ប្តូរអត្តសញ្ញាណប័ណ្ណផុតសុពលភាព ឬខូចខាត ព្រមទាំងជំរុញអ្នកដែលទើបគ្រប់អាយុឱ្យបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតស្របតាមច្បាប់។

ជាមួយគ្នានេះ លោកស្រីបានណែនាំឱ្យគណៈកម្មាធិការគណបក្សឃុំ បន្តចុះជាប់មូលដ្ឋាន ស្វែងយល់ពីស្ថានភាពជាក់ស្តែង និងតម្រូវការរបស់ប្រជាពលរដ្ឋ ដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សឱ្យកាន់តែទូលំទូលាយ ដើម្បីរួមចំណែកថែរក្សាស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព៕