* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកអ្នកវិភាគកុំឲ្យបំផ្លាញឯកភាពស្ថាប័នជាតិ និងជៀសវាងវិភាគរឿងសម្ងាត់យោធា (Video inside)

18-07-2026 22:56

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៨ ខែកក្កដា ២០២៦នេះ បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបានលើកឡើងពីការកើនឡើងនៃអ្នកវិភាគគ្រប់ប្រភេទនៅក្នុងប្រទេសកម្ពុជា និងបានក្រើនរំលឹកដល់អ្នកវិភាគមួយចំនួនឲ្យប្រុងប្រយ័ត្នក្នុងការបញ្ចេញមតិ ដើម្បីកុំឲ្យប៉ះពាល់ដល់ឯកភាពជាតិ។

សម្តេចតេជោបានមានប្រសាសន៍ថា បើទោះជារូបភាពវីដេអូដែលលោកប៉ែន ប៊ុនរត្ឋ័ផ្ញើជូនសម្តេចចេញពី AI ក៏សម្តេចយល់ថាវាមានប្រយោជន៍ក្នុងពេលដែលបណ្ឌិតមួយចំនួនតូចកំពុង "ពុលទឹកមាត់លើការវិភាគ"។ សម្តេចបានកត់សម្គាល់ពីការកើនឡើងនៃអ្នកវិភាគគ្រប់គ្រឿង និងគ្រប់រឿង រហូតដល់វិភាគមិនស្របគ្នាទៀតផង។ សម្តេចបានទទួលស្គាល់ថា ការមិនស្របគ្នាជាដំណើរធម្មតានៃការយល់ដឹងរបស់មនុស្ស និងជាផ្នែកមួយនៃការតស៊ូមតិនៃដំណើរការលទ្ធិប្រជាធិបតេយ្យ។

ទោះជាយ៉ាងណា សម្តេចតេជោបានអំពាវនាវយ៉ាងទទូចថា៖ «អ្វីដែលខ្ញុំសូមរំលឹកសូមកុំទុកឲ្យការខុសគ្នានូវមតិនេះបំផ្លាញនូវអង្គឯកភាពនៃស្ថាប័នជាតិដែលបំពេញការងារជាប្រចាំជូនជាតិនិងប្រជាជន»។ សម្តេចបានបញ្ជាក់ថា ការខុសគ្នាជាមួយពួកប្រឆាំងទោះប្រើពេលរាប់សិប រហូតរាប់រយឆ្នាំទៀតក៏គ្មានឥទ្ធិពលលើការងារនោះដែរ។ សម្តេចក៏បានកោតសរសើរចំពោះបញ្ញាវ័នក្នុងស្ថាប័នជាតិ ដែលមិនសូវបញ្ចេញយោបល់ជាពាក្យសំដី តែបញ្ចេញសកម្មភាពបម្រើប្រជាជនជាក់ស្តែង។

ជាពិសេស សម្តេចតេជោបានស្នើសុំឲ្យបណ្ដាអ្នកវិភាគគួរជៀសវាងវិភាគដាក់ក្បាលមេក្រូលើបញ្ហាយោធា សន្តិសុខ និងផ្សព្វផ្សាយចេញក្រៅ ព្រោះជារឿងសម្ងាត់របស់ជាតិ។ ប្រសិនបើមានអនុសាសន៍ជូនស្ថាប័នជាតិ គួរប្រជុំបិទទ្វារ និងបញ្ជូនមកស្ថាប័នជាតិដែលចង់ជួយ។ សម្តេចក៏បានណែនាំឲ្យមើលវីដេអូ AI អំពីបណ្ឌិត និងអ្នកអុំទូក ដែលជាគតិលោកមួយផងដែរ។

សាររបស់សម្តេចតេជោ ហ៊ុន សែន នេះ គឺជាការក្រើនរំលឹកដ៏សំខាន់មួយដល់សាធារណជន ជាពិសេសអ្នកវិភាគ ឲ្យមានការប្រុងប្រយ័ត្ន និងការទទួលខុសត្រូវខ្ពស់ក្នុងការបញ្ចេញមតិយោបល់ ដើម្បីរួមចំណែករក្សាបាននូវស្ថិរភាព សន្តិសុខ និងឯកភាពជាតិ។