* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ផ្តាច់ព្រ័ត្រ World Cup 2026៖ អាហ្សង់ទីន ប៉ះអេស្ប៉ាញ ម៉ោង ២រំលងអាធ្រាត្រនេះ និងធ្លាប់ជួបគ្នា ១៤លើកកន្លងមក

19-07-2026 07:58

(បរទេស)៖ នៅទីបំផុតជំនួបវគ្គផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានចូលមកដល់នាម៉ោង ២រំលងអាធ្រាត្រនេះឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា រវាងក្រុមគោជល់អេស្ប៉ាញ និងម្ចាស់ការពារតំណែងជើងឯក ពពកសអាហ្សង់ទីន។

អេស្ប៉ាញ ជាក្រុមនៅតំបន់អឺរ៉ុប ដែលបានបំបាក់មាន់គកបាក់ខ្នាយបារាំង ២-០ មិនឱ្យតដៃរួច ដើម្បីឡើងជួបអាហ្សង់ទីន មកពីតំបន់អាមេរិកឡាទីន ដែលបានវាយបកកាច់បំបាក់ចង្កូមតោកំណាចអង់គ្លេស ២-១ ចុងម៉ោងស្ទើរចុកឈាម។

ក្នុងនាមជាជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2024 និងធ្វើបានល្អជាបន្តបន្ទាប់ បានញាំងឱ្យអេស្ប៉ាញឡើងមកឈរនៅលេខ៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន FIFA World Ranking នៅពេលគូប្រជែងអាហ្សង់ទីនវិញ ឈរនៅលេខ២ តាមពីក្រោយបារាំង។

កន្លងមកអេស្ប៉ាញ និងអាហ្សង់ទីន ធ្លាប់បានជួបគ្នាសរុបចំនួន ១៤លើក ដោយក្រុមទាំងពីរលេងឈ្នះ-ចាញ់គ្នា ៦លើកដូចគ្នា និងស្មើតែ ២ដងគត់។

នេះជាការជួបគ្នាលើកទី២ ប៉ុណ្ណោះនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ដែលលេងរៀងរាល់ ៤ឆ្នាំម្តង គិតចាប់តាំងពីជួបគ្នាលើកដំបូង អាហ្សង់ទីនបានយកឈ្នះអេស្ប៉ាញ ២-១ កាល World Cup 1966 ដែលមានអង់គ្លេសធ្វើម្ចាស់ផ្ទះ និងដណ្តើមបានជើងឯកនោះ។

វាមានរយៈពេល ៨ឆ្នាំមកហើយផងដែរ ដែលក្រុមខ្លាំងទាំងពីរខកខានជួបគ្នា ក៏ប៉ុន្តែបើក្រឡេកមើល ៥ប្រកួតចុងក្រោយដែលក្រុមទាំងពីរបានប៉ះគ្នាក្នុងមិត្តភាពអន្តរជាតិវិញឃើញថា អេស្ប៉ាញបានយកឈ្នះអាហ្សង់ទីន ៣លើក និងចាញ់ ២លើក។ ចុះម៉ោង ២រំលងអាធ្រាត្រនេះវិញ យ៉ាងណាដែរ?

ស្ថិតិ ៧ប្រកួតរបស់អាហ្សង់ទីននៅ World Cup 2026

អាហ្សង់ទីន ៣-០ អាល់ហ្សេរី
អាហ្សង់ទីន ២-០ អូទ្រីស
អាហ្សង់ទីន ៣-១ ហ្ស៊កដានី
អាហ្សង់ទីន ៣-២ កាប់វែ (ម៉ោងថែម ១៥នាទី ២ដង)
អាហ្សង់ទីន ៣-២ អេហ្ស៊ីប
អាហ្សង់ទីន ៣-១ ស្វីស (ម៉ោងថែម ១៥នាទី ២ដង)
អាហ្សង់ទីន ២-១ អង់គ្លេស។

ស្ថិតិ ៧ប្រកួតរបស់អេស្ប៉ាញនៅ World Cup 2026

អេស្ប៉ាញ ០-០ កាប់វែ
អេស្ប៉ាញ ៤-០ អារ៉ាប៊ីសាអូឌីត
អេស្ប៉ាញ ១-០ អ៊ុយរុយហ្គាយ
អេស្ប៉ាញ ៣-០ អូទ្រីស
អេស្ប៉ាញ ១-០ ព័រទុយហ្គាល់
អេស្ប៉ាញ ២-១ ប៊ែលហ្ស៊ិក
អេស្ប៉ាញ ២-០ បារាំង៕