* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ឫទ្ធី សុគន្ធារិទ្ធ ដឹកនាំប្រតិភូយុវជនជំនាន់ Z ចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌នៅចិន ដើម្បីពង្រឹងចំណងមិត្តភាពអាស៊ាន-ចិន

19-07-2026 10:57

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ លោក ឫទ្ធី សុគន្ធារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ សមាជិកគណៈកម្មាធិការកណ្តាល​ សហភាពសហព័ន្ធយុវជនកម្ពុជា​ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ ក្នុងវិស័យមុខងារសាធារណៈ បានដឹកនាំប្រតិភូយុវជនជំនាន់ Z ចំនួន ៨នាក់ ចូលរួម “កម្មវិធីបទពិសោធវប្បធម៌ក្វាងស៊ី សម្រាប់យុវជនអាស៊ាន-ចិន ឆ្នាំ២០២៦”។ កម្មវិធីដ៏មានសារៈសំខាន់នេះ នឹងប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ នៅតំបន់ស្វយ័តក្វាងស៊ី ក្រុងណាននីង នៃសាធារណរដ្ឋប្រជាមានិតចិន។

ដំណើរទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌នេះ មានគោលបំណងសំខាន់ក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពយ៉ាងជិតស្និទ្ធរវាងបណ្តាប្រទេសអាស៊ាន និងចិន។ ពិសេសជាងនេះទៅទៀត គឺក្នុងបរិបទនៃយុគសម័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។ យុវជនជំនាន់ Z ដែលជាទំពាំងស្នងឫស្សី នឹងទទួលបានឱកាសដ៏ល្អដើម្បីស្វែងយល់ពីវប្បធម៌ចិន និងចែករំលែកវប្បធម៌ខ្មែរទៅកាន់មិត្តភក្តិអន្តរជាតិ។

កម្មវិធីនេះត្រូវបានគេរំពឹងថា នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាល រវាងអាស៊ាន-ចិន។ លើសពីនេះ ក៏នឹងចូលរួមចំណែកធ្វើឱ្យសម្បូរណ៍បែបនូវកិច្ចផ្លាស់ប្តូរប្រជាជននិងប្រជាជន ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាយន្តការដ៏សំខាន់មួយក្នុងការជំរុញទំនាក់ទំនងទ្វេភាគី និងពហុភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ។ តាមរយៈការចូលរួមនេះ យុវជនកម្ពុជានឹងទទួលបានបទពិសោធន៍ថ្មីៗ និងពង្រីកបណ្តាញទំនាក់ទំនងអន្តរជាតិ ដែលជាមូលដ្ឋានគ្រឹះដ៏ល្អសម្រាប់អនាគតរបស់ពួកគេ។