* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមសេនាតេជោសន្តិភាព ចែកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនគ្រួសារកងទ័ពជួរមុខនៅព្រះវិហារ

19-07-2026 11:33

(ព្រះវិហារ)៖ ដោយយល់ឃើញពីស្ថានភាពខ្វះខាតផ្នែកជីវភាពរបស់ក្រុមគ្រួសារកងទ័ពជួរមុខ ដែលកំពុងឈរជើងនៅតំបន់ភ្នំខ្មោច ស្ថិតក្នុងភូមិសែនជ័យ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ ក្រុមសេនាតេជោសន្តិភាព តំណាងលោក កែវ ផុង ជំនួយការផ្ទាល់សម្តេចតេជោ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីចែកជូនដល់ក្រុមគ្រួសារកងទ័ពទាំងនោះ។

អំណោយដែលបានចែកជូនដល់គ្រួសារកងទ័ពនីមួយៗ រួមមាន អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ ទឹកដោះគោ និងថវិកាមួយចំនួន ដើម្បីជួយដោះស្រាយបញ្ហាប្រឈមជាក់ស្តែងក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

ការផ្តល់អំណោយនេះ ធ្វើឡើងក្នុងគោលបំណងបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំចំពោះសុខទុក្ខរបស់កងទ័ពជួរមុខ និងក្រុមគ្រួសារ ដែលបានលះបង់កម្លាំងកាយចិត្តការពារបូរណភាពទឹកដី។

ដោយសារស្ថានភាពអាកាសធាតុមិនអំណោយផល និងទីតាំងពិបាកចូលទៅដល់ ព្រមទាំងមិនមានទីតាំងសមរម្យសម្រាប់ប្រមូលផ្តុំនោះ ក្រុមការងារក៏បានសម្រេចផ្តល់ជូនអំណោយទាំងនោះដោយផ្ទាល់នៅតាមផ្លូវក្បែរលំនៅឋានរបស់បងប្អូនកងទ័ព ដើម្បីបង្កលក្ខណៈងាយស្រួល និងជៀសវាងការធ្វើដំណើរឆ្ងាយរបស់ពួកគាត់។