* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ទទួលជួបពិភាក្សាការងារជាមួយនាយកវិទ្យាស្ថានជាតិអប់រំ នៃសាធារណរដ្ឋឥណ្ឌូណេស៊ី

19-07-2026 12:22

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកបណ្ឌិត Ustadz Prof. Abdul Somad Batubara នាយកវិទ្យាស្ថានជាតិអប់រំ Lembaga Penyelenggaraan Pendidikan Perti Nasional នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។

ក្នុងជំនួបដ៏មានអត្ថន័យនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងសហគមន៍អ៊ីស្លាមនៃប្រទេសទាំងពីរ ហើយជំនួបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការចងភ្ជាប់ទំនាក់ទំនងយ៉ាងរឹងមាំ និងជំរុញកិច្ចសហប្រតិបត្តិការរវាងសហគមន៍ឥស្លាមកម្ពុជា និងសហគមន៍ឥស្លាមឥណ្ឌូណេស៊ី ឱ្យកាន់តែខិតជិតស្និទ្ធ និងមានភាពរីកចម្រើនទ្វេឡើង។

ក្នុងឱកាសនោះ លោកបណ្ឌិតសាស្ត្រាចារ្យបានសម្តែងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបើកចំហទូលំទូលាយ និងផ្តល់សិទ្ធិសេរីភាពពេញលេញដល់សហគមន៍ឥស្លាមកម្ពុជា។ ជាពិសេស ការអនុញ្ញាតឱ្យស្ត្រីមូស្លីមស្លៀកពាក់បែបប្រពៃណី ចូលសិក្សានិងបម្រើការងាររដ្ឋ ឯកជនព្រមទាំង បានរៀបចំពិធីស្រាយបួសថ្នាក់ជាតិ ជារៀងរាល់ឆ្នាំ ដែលស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់ថ្នាក់ដឹកនាំកម្ពុជាចំពោះសុខដុមនីយកម្មសាសនា។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះផ្លែផ្កា នៃការបណ្តុះបណ្តាលធនធានមនុស្ស ដោយកន្លងមកមាននិស្សិតកម្ពុជាជាច្រើននាក់ បានទទួលឱកាសអាហារូបករណ៍ទៅសិក្សានៅតាមសាកលវិទ្យាល័យល្បីៗក្នុងប្រទេសឥណ្ឌូណេស៊ី ដែលជាគ្រឹះយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងមកអភិវឌ្ឍសហគមន៍វិញ។

លោកបណ្ឌិតសាស្ត្រាចារ្យ ក៏បានដាស់តឿន និងលើកទឹកចិត្តដល់សហគមន៍មូស្លីមកម្ពុជា ឱ្យបន្តថែរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងឱ្យបានខ្ជាប់ខ្ជួន រួមរស់ដោយសន្តិភាព និងសុខដុមរមនាជាមួយពលរដ្ឋទូទៅក្នុងសង្គម ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនរុងរឿងទៅថ្ងៃអនាគត៕