* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនផលិតយន្តហោះពាណិជ្ជកម្មចិន ចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ សម្រាប់វិស័យអាកាសចរណ៍ស៊ីវិល

19-07-2026 12:55

(ភ្នំពេញ)៖ អាកាសចរណ៍ស៊ីវិលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន Commercial Aircraft Corporation of China, Ltd បានចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល រវាងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC និង កិច្ចព្រមព្រៀងទិញអាកាសយាន C909 រវាងក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា (Air Cambodia – K6) និង ក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងរវាង កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រសាជីវកម្ម ផលិតយន្តហោះពាណិជ្ជកម្មចិន រៀបចំឡើងក្រោមការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងលោក ហឺ ដុងហ្វេង (He Dongfeng) ប្រធានក្រុមហ៊ុនសាជីវកម្មផលិតយន្តហោះពាណិជ្ជកម្មចិន COMAC។

ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងខាងលើ បានបង្ហាញជំហានថ្មីមួយ ទៀតក្នុងការពង្រឹងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» រវាងកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសក្នុងវិស័យអាកាសចរណ៍ស៊ីវិល។

កិច្ចសហប្រតិបត្តិការខាងលើនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពវិស័យអាកាសចរណ៍ស៊ីវិលកម្ពុជា តាមរយៈការផ្ទេរបច្ចេកវិទ្យា ការបណ្តុះបណ្តាលធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពថែទាំអាកាសយាន និងការគាំទ្រផ្នែកបច្ចេកទេស។ លើសពីនេះកិច្ចសហប្រតិបត្តិការ នឹងជួយពង្រឹងសមត្ថភាពរបស់ក្រុមហ៊ុន អាកាសចរណ៍ជាតិកម្ពុជា (K6) ក្នុងការពង្រីកប្រតិបត្តិការ បង្កើនការតភ្ជាប់ផ្លូវអាកាស និងលើកកម្ពស់ការប្រកួត ប្រជែងរបស់កម្ពុជានៅក្នុងតំបន់។

អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងខាងលើនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀតសម្រាប់ វិស័យអាកាសចរណ៍ស៊ីវិលរបស់កម្ពុជា ដែលឆ្លុះបញ្ចាំងឱ្យឃើញពីការខិតខំប្រឹងប្រែងឥតឈប់ឈរ និងការប្តេជ្ញា ចិត្តខ្ពស់របស់កម្ពុជា ក្នុងការលើកកម្ពស់ នឹងជំរុញការតភ្ជាប់ការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងការអភិវឌ្ឍន៍ស្តង់ដាអាកាសចរណ៍កម្ពុជា នៅលើឆាកអន្តរជាតិ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពវៃឆ្លាតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមបញ្ជាក់ជូនថា នេះជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានជ្រើសរើស និងដាក់ឱ្យ ប្រើប្រាស់អាកាសយាន C909 ដែលផលិតដោយប្រទេសចិន សម្រាប់ប្រតិបត្តិការរបស់ក្រុមហ៊ុនអាកាសចរណ៍ មិនត្រឹមតែជាការបន្ថែមជម្រើសថ្មី ក្នុងការអភិវឌ្ឍការប្រើប្រាស់អាកាសយាន របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការជឿទុកចិត្តទៅលើបច្ចេកវិទ្យា អាកាសចរណ៍របស់ប្រទេសចិន។

សម្រាប់ជំហាននៃការអនុវត្ត ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជានឹងដាក់ឱ្យប្រើប្រាស់អាកាសយាន C909 ចំនួន១០គ្រឿង ក្នុងរង្វង់រយៈពេល៥ឆ្នាំ ចាប់ពីចុងឆ្នាំ២០២៦ នេះតទៅ៕