* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច ចុះពិនិត្យកសិដ្ឋានចិញ្ចឹមគោយកសាច់ជាង ៤០០០ក្បាលមួយកន្លែង ក្នុងខេត្តបាត់ដំបង និងជំរុញឱ្យបង្កើនការចិញ្ចឹម

19-07-2026 12:58

(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នៅរសៀលថ្ងៃសៅរ៍ ទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូចុះបំពេញទស្សនកិច្ច និងពិនិត្យដោយផ្ទាល់នៅកសិដ្ឋានចិញ្ចឹមគោយកសាច់ «Farm Right Place Rise up» ដែលមានទីតាំងនៅភូមិព្រៃផ្តៅ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។

បេសកកម្មនេះ អមដំណើរដោយលោក ប៉ិច សានី និងលោក បាន លឹម អគ្គនាយករងធនាគារ ARDB ធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីវឌ្ឍនភាព បញ្ហាប្រឈម និងសង្វាក់ផលិតកម្មរបស់កសិដ្ឋាន ដើម្បីពង្រីកសក្តានុពលនៃការចិញ្ចឹមគោយកសាច់ក្នុងស្រុក សម្រាប់ឆ្លើយតបទៅនឹងតម្រូវការទីផ្សារដែលកំពុងតែកើនឡើង។

បណ្ឌិត កៅ ថាច បានកោតសរសើរចំពោះការវិនិយោគ និងការរៀបចំកសិដ្ឋាន Farm Right Place Rise up ដែលបានអនុវត្តតាមបច្ចេកទេសបានយ៉ាងល្អ និងមានការគ្រប់គ្រងអនាម័យខ្ពស់ និងការផ្គត់ផ្គង់ចំណីអាហារប្រកបដោយស្តង់ដារ។

កសិដ្ឋាន «Farm Right Place Rise up» ដែលចិញ្ចឹមគោយកសាច់មួយនេះ មិនត្រឹមតែជាកន្លែងផលិតសាច់គោប្រកបដោយគុណភាព និងសុវត្ថិភាពសម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងប្រព័ន្ធអេកូឡូស៊ីកសិកម្ម ដោយផ្តល់ឱ្យមាន ការបង្កើតការងារ៖ ដោយផ្តល់ឱកាសការងារ និងប្រាក់ចំណូលរឹងមាំដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។

ការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក៖ ការប្រមូលទិញផលិតផលកសិកម្ម (ដូចជាចំបើង កាកសំណល់ដំឡូងមី និងពោត) ពីកសិករជុំវិញតំបន់ដើម្បីធ្វើជាចំណីសត្វ ដែលជួយបង្កើនចំណូលបន្ថែមដល់កសិករដាំដុះ។

លោក ធឿន បញ្ញា អ្នកគ្រប់គ្រងកសិដ្ឋាន Farm Right Place Rise up បានឲ្យដឹងថាកសិដ្ឋានរបស់លោកមានគោសរុបចំនួនជាង ៤០០០ក្បាល ដោយប្រមូលទិញពីកសិករ និងឈ្មួញដឹកមកលក់ដល់ទីតាំងផ្ទាល់ ជាមួយផ្ទៃដីកសិដ្ឋានសរុបចំនួន៦០ ហិកតា៕