* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB លើកទឹកចិត្តឱ្យបងប្អូនប្រជាកសិករសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ខិតខំប្រឹងប្រែងពង្រីកការដាំដុះបន្ថែមទៀត

19-07-2026 13:03

(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) អមដំណើរដោយលោកបាន លឹម និងលោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB ព្រមទាំងសហការី នៅរសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងពិនិត្យខ្សែច្រវាក់ផលិតកម្មដោយផ្ទាល់នៅ កសិដ្ឋានចំការកំពង់ល្ពៅ ដែលជាការបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ លើការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប និងការធានាសន្តិសុខស្បៀងក្នុងស្រុក។

កសិដ្ឋានចំការកំពង់ល្ពៅ ស្ថិតនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដែលមានសហគមន៍ដាំបន្លែចម្រុះ និងត្រសក់ផ្អែម ជាមួយផ្ទះសំណាញ់ជាង១០០ខ្នង សម្រាប់ផ្គត់ផ្គង់លើទីផ្សារ។

នៅក្នុងឱកាសចុះពិនិត្យនោះ បណ្ឌិត កៅ ថាច បានសម្ដែងនូវការកោតសរសើរចំពោះគុណភាពដី ថាមានជីវជាតិ ដែលធ្វើឲ្យការដាំដុះនៅក្នុងផ្ទះសំណាញ់ ត្រូវធ្វើឡើងយ៉ាងត្រឹមត្រូវតាមបច្ចេកទេស ឆ្លើយតបយ៉ាងចំៗទៅនឹងតម្រូវការ។

ជាមួយគ្នានោះដែរ លោកបណ្ឌិតក៏បានមានប្រសាសន៍លើកទឹកចិត្ត និងជំរុញឱ្យបងប្អូនប្រជាកសិករដទៃទៀត ខិតខំប្រឹងប្រែងពង្រីកការដាំដុះដំណាំបន្លែផ្សេងៗ និងត្រសក់ផ្អែមនេះបន្ថែមទៀត។

វិស័យកសិកម្មកម្ពុជា នៅតែជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ ហើយការងាកមកដាំដុះដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់បែបនេះ នឹងជួយបង្កើតឱកាសការងារក្នុងសហគមន៍ បង្កើនប្រាក់ចំណូលគ្រួសារ និងរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយការនាំចូលបន្លែពីក្រៅប្រទេស។

លោក សៀង កាង ម្ចាស់កសិដ្ឋានចំការកំពង់ល្ពៅ បានសម្ដែងនូវក្តីរំភើបរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បណ្ឌិត កៅ ថាច ដែលបានចំណាយពេលវេលា ចុះពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដ៏មានតម្លៃ ដែលជម្រុញ និងពង្រីកការដាំដុះបន្លែចម្រុះ និងត្រសក់ផ្អែមបន្ថែមទៀត៕