* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច៖ ការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន អាចបង្កើតការងារនៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ

19-07-2026 13:06

(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ARDB នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយលោក បាន លឹម និងលោក ប៉ិច សានី អគ្គនាយករងធនាគារ ARDB និងសហការី បានអញ្ជើញចុះពិនិត្យមើលដំណើរការដាំដុះបន្លែសុវត្ថិភាព នៅកសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន ដែលមានទីតាំងស្ថិតនៅក្នុងមជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន នៅភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងដាំដុះបន្លែក្នុងផ្ទះសំណាញ់ចំនួន៦០ខ្នង ក្នុងទំហំដីប្រមាណជាង ១០ហិកតា ដោយមានគ្រូជំនាញ១២រូប ចាំជួយបណ្តុះបណ្តាលអ្នកញៀនគ្រឿងញៀនឱ្យចេះដាំដុះបន្លែក្នុងផ្ទះសំណាញ់ និងបន្សាបគ្រឿងញៀន។ ក្នុងមួយថ្ងៃបន្លែប្រមាណ ១៥០គីឡូក្រាមត្រូវបានផ្គត់ផ្គង់ដល់មជ្ឈមណ្ឌលបន្សាប ព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កែ ស៊ីនួន ខេត្តបាត់ដំបង។

ការអញ្ជើញចុះពិនិត្យមើល ទីតាំងដាំដុះបន្លែសុវត្ថិភាពនៅកសិដ្ឋានខាងលើរបស់បណ្ឌិត កៅ ថាច បានជំរុញលើកស្ទួយកសិករអ្នកដាំដុះ ដើម្បីផ្គត់ផ្គង់តម្រូវការអ្នកបរិភោគបន្លែប្រចាំថ្ងៃ ជាពិសេស ការផលិតបន្លែក្នុងស្រុកឲ្យបានច្រើន បង្កើតការងារនៅតាមមូលដ្ឋាន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅជនបទ។

បច្ចុប្បន្ននេះ កសិដ្ឋានបន្លែសុវត្ថិភាព កែ ស៊ីនួន កំពុងតែដាំដុះបន្លែសុវត្ថិភាព មាន ស្ពៃតឿ ស្ពៃក្រញ៉ាញ់ ស្ពៃចង្កឹះ ប៉េងប៉ោះឈើរី និងខាត់ណាដើម ដើម្បីផ្គត់ផ្គង់នៅក្នុងមជ្ឈមណ្ឌល និងលើទីផ្សារក្នុងស្រុកមួយចំនួន៕