* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

នគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា អំពាវនាវដល់ប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ ចំពោះល្បិចកលអូសទាញធ្វើការងារបានប្រាក់ខែខ្ពស់ របស់ក្រុមឧក្រិដ្ឋជន Online Scams

19-07-2026 13:39

(ភ្នំពេញ)៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅថ្ងៃទី១៩ ខែកក្កដានេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះល្បិចកលអូសទាញធ្វើការងារប្រាក់ខែខ្ពស់ របស់ក្រុមឧក្រិដ្ឋជនអនឡាញ (Online Scams)។

ក្រុមជនល្មើសជារឿយៗតែងតែប្រើប្រាស់រូបភាពល្បួងលួងលោមផ្សេងៗ ដូចជា ការងារងាយស្រួល ចំណូលខ្ពស់ហួសពីការពិត ក្នុងបំណងបោកបញ្ឆោត ឬបង្ខាំងជនរងគ្រោះឱ្យធ្វើការខុសច្បាប់។

* វិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់៖
- កុំជឿ៖ ការផ្សព្វផ្សាយការងារអនឡាញណាដែលសន្យាផ្តល់ចំណូលខ្ពស់ហួសហេតុ តែគ្មានលក្ខខណ្ឌការងារច្បាស់លាស់។
- កុំប្រញាប់ផ្តល់ព័ត៌មានផ្ទាល់ខ្លួន៖ មិនត្រូវផ្ញើអត្តសញ្ញាណបណ្ណ លេខគណនី ឬទិន្នន័យសម្ងាត់ឱ្យទៅអ្នកដែលមិនស្គាល់អត្តសញ្ញាណឡើយ។
- ត្រូវស្រាវជ្រាវប្រភព៖ ពិនិត្យមើលច្បាប់អនុញ្ញាត និងអត្តសញ្ញាណក្រុមហ៊ុនពិតប្រាកដមុននឹងសម្រេចចិត្តចុះឈ្មោះ។
- ត្រូវដឹងសញ្ញាព្រមាន៖ ប្រសិនបើតម្រូវឱ្យបង់ប្រាក់កក់ ឬលុយសេវាផ្សេងៗមុនចូលធ្វើការ នោះជាល្បិចបោកប្រាស់ហើយ។

* សូមរួមគ្នាចែករំលែកព័ត៌មាន៖
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានអំពាវនាវបងប្អូនជួយ Share ចែករំលែកគន្លឹះការពារខ្លួនទាំងនេះបន្តទៅកាន់សហគមន៍ ក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកុំឱ្យពួកគាត់ធ្លាក់ក្នុងអន្ទាក់អូសទាញរបស់ក្រុមឧក្រិដ្ឋជន។ «រួមគ្នាលុបបំបាត់បទល្មើសបច្ចេកវិទ្យា»៕