* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សមាជិកព្រឹទ្ធសភា លោកស្រី ឃួន ឃុនឌី លើកទឹកដល់ស្ត្រី ជាអាជីវករលក់ក្រឡាន ឱ្យបង្កើនគុណភាពរសជាតិ និងថែរក្សាអនាម័យ ដើម្បីបង្កើនភាពជឿជាក់ដល់អតិថិជន

19-07-2026 13:42

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ស្វាយ បានលើកទឹកចិត្តដល់បងប្អូនស្ត្រីជា អាជីវករលក់ក្រឡាន ឱ្យយកចិត្តទុកដាក់លើការបង្កើនគុណភាពរសជាតិ ការរក្សាអនាម័យក្នុងការផលិត និងការវេចខ្ចប់ ដើម្បីបង្កើនភាពជឿជាក់ពីសំណាក់អតិថិជន និងរួមចំណែកលើកកម្ពស់តម្លៃផលិតផលប្រពៃណីខ្មែរឱ្យកាន់តែមានការគាំទ្រ។

ការលើកឡើងរបស់លោកស្រី បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន ដែលប្រព្រឹត្តទៅនៅភូមិឥន្ទកុមារ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ។

លោកស្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយក្តីនឹករលឹក និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំព្រឹទ្ធសភាទាំងអស់ជូនចំពោះបងប្អូនប្រជាពលរដ្ឋ និងបងប្អូនស្ត្រីជាអាជីវករលក់ក្រឡាន នៅក្នុងមូលដ្ឋាននេះទាំងអស់។

លោកស្រីបន្តថា ក្រឡាន គឺជាផលិតផលប្រពៃណីដ៏មានតម្លៃរបស់ខ្មែរ មិនត្រឹមតែរក្សាបាននូវអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាប្រភពចំណូលដ៏សំខាន់ សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដូច្នេះអាជីវករគួរតែបន្តរក្សាគុណភាពរសជាតិឱ្យបានឆ្ងាញ់ មានស្តង់ដារ ប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាព និងយកចិត្តទុកដាក់ខ្ពស់លើអនាម័យក្នុងដំណើរការផលិត និងការដាក់តាំងលក់ ដើម្បីធានាសុវត្ថិភាពចំណីអាហារ និងបង្កើនទំនុកចិត្តពីអតិថិជន។

លោកស្រី បានលើកទឹកចិត្តឱ្យបងប្អូនស្ត្រីបន្តអភិវឌ្ឍជំនាញ កែលម្អការវេចខ្ចប់ និងពង្រីកការផ្សព្វផ្សាយផលិតផលឱ្យកាន់តែទូលំទូលាយ ដើម្បីបង្កើនឱកាសទីផ្សារ លើកកម្ពស់ប្រាក់ចំណូលគ្រួសារ និងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕