* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាស ចុះបង្ក្រាបករណីធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់មួយកន្លែង

19-07-2026 13:44

(រតនគិរី)៖ ដោយមានការសម្របសម្រួលនីតិវិធីពីលោក គង់ ស៊ីម៉េង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តរតនគិរី កម្លាំងគណៈបញ្ជាការឯកភាពស្រុកអណ្តូងមាសដឹកនាំដោយលោក មាស សារ៉េត អភិបាលស្រុក និងជាប្រធានគណៈបញ្ជការឯកភាពស្រុកអណ្តូងមាស នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានចុះបង្រ្កាបករណីធ្វើអាជីវកម្មរ៉ែខុសច្បាប់ នៅចំណុចក្រោយភូមិតាំងសេ(បរខាំ) ស្ថិតនៅភូមិតាំងសេ(បរខាំ) ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្នុងប្រតិបត្តិការខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនឈ្មោះ ឡាង ស្រ៊ុន ភេទប្រុសអាយុ ៤៧ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិស្រែអំពិល ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ទទួលទីញដីពីប្រជាពលរដ្ឋក្នុង ១បេតម្លៃ ១៥,០០០រៀល, ដោយមានឈ្មោះ សុខ សាន្ត ជាអ្នកផ្ដល់លុយ និងសម្ភារៈផងដែរ ។

សម្ភារ:វត្ថុតាងដែលសមត្ថកិច្ចបានចុះបង្រ្កាបរួមមាន៖ ម៉ាស៊ីនកិនរ៉ែ ១គ្រឿង ក្បាលកិនថ្មចំនួន ១គ្រឿង ម៉ាស៊ីនបូមទឹកចំនួន ១គ្រឿង ទុយោបូមទឹកចំនួន ១ខ្សែ ទូយោបូមដីចំនួន ១ដើម ប៉ែលជោគដីចំនួន ៤ដើម ស្មៅជ័រសម្រាប់ចាប់មាសចំនួន ៤ដុំ ដែកត្បែងចំនួន ១ដើម ឆាងម៉ាងរ៉ែងម៉ាសចំនួន២។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកអណ្តូងមាស ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ប្រភពព័ត៌មានដោយឡែកទៀតប្រាប់ឲ្យដឹងថា
ដីដែលក្រុមរ៉ែងមាសខុសច្បាប់គឺ ទិញពីបងប្អូនជនជាតិដឹកចេញពីតំបន់ភ្នំង៉ោក(ភាសាចារ៉ាយភ្នំមាស)។

សូមជម្រាបថា តាមដងទន្លេសេសាន្ត ចាប់ពីចំណុចព្រំប្រទល់ប្រទេសវៀតណាម (ស្រុកអូរយ៉ាដាវ) រហូតដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង សំបូរធនធានរ៉ែមាសលាយនៅជាមួយខ្សាច់ក្នុងទន្លេសេសាន ដូច្នេះទើបមានក្រុមហ៊ុនជាច្រើនខ្លះ មានអាជ្ញាបណ្ណ, ខ្លះទើបរត់ការណ៍សុំអាជ្ញាបណ្ណបូមខ្សាច់មានថៅកែជនជាតិខ្មែរ, ជនជាតិវៀតណាម, ជនជាតិចិន ប៉ុន្តែគោលបំណងក្រុមហ៊ុនទាំងនោះមិនដឹងថា ធ្វើអាជីវកម្មអ្វីឲ្យពិតប្រាកដទេ ពីព្រោះតាមដងទន្លេសេសាន្តនឹងគ្មានវិស័យសំណង់ទេ៕