* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេច ម៉ែន សំអន គាំទ្រដល់វិស័យឯកជនក្នុងការវិនិយោគលើវិស័យអប់រំ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិ មកកាន់ខេត្តស្វាយរៀង

19-07-2026 13:47

(ស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធី​សម្ពោធអគារសិក្សា នៃសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) ស្ថិតនៅភូមិកៀនសាំង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ ឧកញ៉ា ប៉ិច បូឡែន ប្រធានក្រុមប្រឹក្សាភិបាល នៃបណ្តាញគ្រឹះស្ថានអប់រំ វ៉េស្ទឡាញ អេឌ្យូខេសិន គ្រុប បានបញ្ជាក់ថា ចាប់ផ្តើមពីឆ្នាំ២០០៨ ដែលមានសិស្សត្រឹម ៦០០នាក់ និងបុគ្គលិក ៧០នាក់ បច្ចុប្បន្នក្រុមហ៊ុន បានអភិវឌ្ឍខ្លួនយ៉ាងខ្លាំងក្លារហូតដល់ ៣០សាខា ដោយមានបុគ្គលិកសរុបជាង ១.៦០០នាក់ និងសិស្សានុសិស្សជាង ១៦.០០០នាក់។ លោកបានលើកឡើងអំពីការនាំយក នូវចំណេះដឹងថ្មីៗពីបទេសមកបញ្ចូលក្នុងកម្មវិធីសិក្សារបស់សាលាពាក់ព័ន្ធនឹងកម្មវិធីបំណិនជីវិត និងឌីជីថល រួមជាមួយនឹងចក្ចុវិស័យដ៏វែងឆ្ងាយសម្រាប់វិនិយោគលើវិស័យអប់រំនៅកម្ពុជា។

ថ្លែងក្នុងអង្គពិធីនោះលោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានគូសបញ្ជាក់ថា ការទទួលបានការបណ្តុះបណ្តាលនៅវ៉េស្ទឡាញ មិនគ្រាន់តែទទួលបានចំណេះនោះទេ តែនឹងទទួលបានទាំងការអភិវឌ្ឍ ក្រមសីលធម៌ វិជ្ជាជីវៈ គុណធម៌ ចរិយាធម៌ប្រកបដោយគុណភាព និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ឧកញ៉ា ប៉ិច បូឡែន ដែលបានសម្លឹងឃើញអំពីសក្តាលនុពលលើវិស័យអប់រំ និងបានសម្រេចចិត្តវិនិយោគបង្កើតជាសាលានៅក្នុងខេត្តស្វាយរៀង។

ក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់លោកឧកញ៉ា ប្រធានក្រុមប្រឹក្សាភិបាល ម្ចាស់ភាគហ៊ុន ព្រមទាំងគណៈគ្រប់គ្រងនៃក្រុមហ៊ុន វ៉េស្ទឡាញ អេឌ្យូខេសិន គ្រុប ដែលបានពង្រីកវិសាលភាពវិនិយោគ និងនាំយកនូវសេវាអប់រំស្តង់ដារអន្តរជាតិមកកាន់ខេត្តស្វាយរៀង។

សម្តេច បានបន្តទៀតថា ការបង្កើតសាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង គឺជាការបង្ហាញពីការយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសដល់កុមារ និងយុវជននៅក្នុងខេត្ត និងតំបន់ជិតខាងឱ្យទទួលបានការអប់រំតាមស្តង់ដារ អន្តរជាតិប្រកបដោយបរិយាកាសសិក្សាទំនើប គ្រូបង្រៀនមានសមត្ថភាព និង កម្មវិធីសិក្សាដែលផ្តោតលើការអភិវឌ្ឍចំណេះដឹង ជំនាញសីលធម៌ ភាពជាអ្នក ដឹកនាំ និងការត្រៀមខ្លួនជាពលរដ្ឋសកលស្របតាមតម្រូវការនៃសតវត្សទី២១។

សម្តេចកិត្តិសង្គហបណ្ឌិត មានជំនឿថា សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង នឹងក្លាយជាគ្រឹះស្ថានអប់រំគំរូមួយ ដែលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ធនធាន មនុស្សប្រកបដោយគុណភាពសម្រាប់ខេត្តស្វាយរៀង និងប្រទេសជាតិ។ ការរីកចម្រើនរបស់សាលារៀន អន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុង ស្វាយរៀង ក៏ជាសក្ខីភាពនៃកិច្ចសហការដ៏ល្អរវាងរាជរដ្ឋាភិបាល និងវិស័យ ឯកជនក្នុងការលើកកម្ពស់គុណភាពអប់រំ និងការអភិវឌ្ឍធនធានមនុស្ស ដែល ជាមូលដ្ឋានដ៏សំខាន់ សម្រាប់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិប្រកប ដោយចីរភាព។

សម្តេច ម៉ែន សំអន ក៏បានគាំទ្រដល់វិស័យឯកជន ក្នុងការវិនិយោគលើវិស័យអប់រំនៅកម្ពុជា ខណៈពេលដែល សាលារៀនអន្តរជាតិ វ៉េស្ទឡាញន៍ សាខាក្រុងស្វាយរៀង (សាខាទី១៦) សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅក្នុងថ្ងៃនេះ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី ១ ស្របតាមអភិក្រមទាំង៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងឌីជីថល។

ក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចបានសង្កត់ធ្ងន់ និងការផ្តាំផ្ញើ បន្ថែមនូវចំណុចគន្លឹះមួយចំនួនជា (១) គណៈគ្រប់គ្រង លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ សូមបន្តយកចិត្តទុកដាក់ និងពង្រឹងគុណភាពអប់រំជាប្រចាំ។ ក្រៅពីការផ្តល់ ចំណេះដឹង បច្ចេកវិទ្យា និងភាសាបរទេស ត្រូវរួមគ្នាបណ្តុះបណ្តាលក្មួយៗ សិស្សានុសិស្សឱ្យមាន វិន័យ សីលធម៌ គុណធម៌ និងស្មារតីស្នេហាជាតិ។ ត្រូវធ្វើឱ្យសាលារៀន ក្លាយជាកន្លែងផ្តល់នូវចំណេះដឹងផង និងជាថ្នាលបណ្តុះ បណ្តាលពលរដ្ឋល្អសម្រាប់សង្គមជាតិផង (២) មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស សូមអំពាវនាវឱ្យ បន្តចូលរួមសហការ និងផ្សារភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជាមួយសាលារៀន។ ការអប់រំ និងការកសាងអនាគតរបស់កូនៗ មិនមែនជាតួនាទីរបស់សាលាតែមួយមុខនោះទេ គឺទាមទារដាច់ខាតនូវការតាមដានជំរុញ និងផ្តល់ភាពកក់ក្តៅ ពីសំណាក់ឪពុកម្តាយនៅក្នុងរង្វង់គ្រួសារផងដែរ៕