* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក កែ គឹមយ៉ាន អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សប្រជាជនគ្រប់ថ្នាក់ទូទាំងស្រុកភ្នំស្រុក

19-07-2026 14:20

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជាតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដោយក្រុមការងារគ្រប់ថ្នាក់ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកភ្នំស្រុក។

ក្នុងឱកាសនោះលោក កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះដែរលោក កែ គឹមយ៉ាន ថ្លែងបន្តថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជាបន្តថែរក្សាការពារបានសន្តិភាព អធិបតេយ្យភាពជាតិ និងអភិវឌ្ឍប្រទេសតាមទិសដៅមាគ៌នយោបាយដ៏ត្រឹមត្រូវរបស់គណបក្សតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាជនជាធំហើយនឹងបន្តឈានទៅសម្រេចបាននូវជោគជ័យធំៗជូនជាតិមាតុភូមិបន្ថែមទៀត។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកភ្នំស្រុក លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគ្រប់ថ្នាក់ និងមន្រ្តីគណបក្សទាំងអស់ដែលបានខិតខំសម្រេចបាននូវសមិទ្ធផលនិងស្នាដៃជាច្រើនសម្រាប់គណបក្សនិងប្រទេសជាតិហើយយើងក៏បាននឹងកំពុងបន្តរួមគ្នាដោះស្រាយជម្លោះព្រំដែន ការពារអធិបតេយ្យភាព សុវត្ថិភាពជូនប្រជាជន អភិវឌ្ឍកាយសម្បទានិងស្មារតី មនសិកាស្នេហាជាតិ ស្តារជីវភាព បង្រ្កាបបទល្មើសឆបោកស្គែមអនឡាញ ប្រឆាំងដាច់ខាតរដ្ឋាភិបាលក្រៅច្បាប់២៣ តុលា ដែលមានបង្កអស្ថិរភាពនយោបាយនិងសន្តិសុខដល់កម្ពុជា។

ជាមួយគ្នានេះដែរលោក កែ គឹមយ៉ាន បានថ្លែងបន្ត ឆ្នាំ២០២៦នេះយើងត្រូវត្រៀមដំណើរឆ្ពោះទៅចូលរួមប្រកួតប្រជែងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៦ ខែមិថុនា ឆ្នាំ២០២៧ខាងមុខនេះ ដូចនេះសូមឲ្យមន្រ្តីយើងគ្រប់ថ្នាក់គ្រប់ផ្នែកទាំងអស់បន្តចូលរួមការពារអធិបតេយ្យ-សុខសុវត្ថិភាពតាមព្រំដែន រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការផ្តល់សេវាសាធារណៈល្អប្រសើរ មនុស្សធម៌ កាត់បន្ថយការលំបាក ចិញ្ចឹមចលនា-ពង្រឹង-ពង្រីកសមាជិកនៅតាមខ្នងផ្ទះ និងត្រៀមបំផុសប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតនាពេលខាងមុខ៕