* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មហាឧបាសក អៀង សុធារ៉ា បញ្ជ្រាបចំណេះដឹងផ្នែកកសិកម្ម ដល់និស្សិតមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង (Video inside)

19-07-2026 14:40

(ព្រៃវែង)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារាវី និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញ ធ្វើជាគ្រូបង្គោលចែករំលែកចំណេះដឹងផ្នែកកសិកម្ម ដល់និស្សិតជំនាញសាកវប្បកម្មឆ្នាំទី៣ និងនិស្សិតជំនាញកសិអេកូឡូស៊ី ឆ្នាំទី៣ នៃមហាវិទ្យាល័យកសិកម្ម និងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ដែលបានចុះមកទស្សនកិច្ចកម្មសិក្សានៅរមណីយដ្ឋានភូមិសុខារាវី។

ក្នុងឱកាសនោះ លោកមហាឧបាសក អៀង សុធារ៉ាបានថ្លែងថា លោកពិតជាមានសេចក្តីរីករាយឥតឧបមា ដែលបានទទួលលោកគ្រូ អ្នកគ្រូ ព្រះសង្ឃ ដែលអញ្ជើញនិងនិមន្តមកទស្សនកិច្ចកម្មសិក្សា នៅរមណីយដ្ឋានភូមិសុខារាវី ស្ថិតក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

លោកមហាឧបាសកបានបន្តថា ការជួបជុំគ្នានៅថ្ងៃនេះ មិនមែនតែជំនាញកសិកម្មមួយមុខទេ គឺចម្រុះមានន័យថានិស្សិតដែលមកទីនេះ អាចរៀនបានច្រើនតាំងពីពាក្យស្លោកល្អៗ មើលដើមឈើប្រណិតជាច្រើនប្រភេទ ទស្សនាអាគារ ដែលមានរចនាបទជាខ្មែរ ហើយអាចឲ្យយើងផ្សារភ្ជាប់ជាមួយនឹងទ្រឹស្ដីរៀនបានច្រើនណាស់ មានស្ទើរតែគ្រប់ចំណុចដែលអាចរៀនបាន។

លោកមហាឧបាសកបានបន្តថា នៅពេលដែលយើងទាំងអស់គ្នាបានមកដល់ទីនេះ ចាត់ទុកថាជាសាលារៀនមួយ ព្រោះទីនេះ បង្កើតឡើងមិនមែនតែការធ្វើអាជីវកម្មមួយមុខនោះទេ ដោយមានគោលបំណងសំខាន់បំផុត គឺជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជាក់ស្ដែង ដោយសារទីនេះ មានបន្ទប់សម្រាប់បង្រៀនសិក្ខាកាម ដែលចង់មកយកបទពិសោធន៍ ក៏ដូចជាចែករំលែកចំណេះដឹងផងដែរ។

លោកបានគូបញ្ជាក់ថា រមណីយដ្ឋានភូមិសុខារាវីមានផ្ទៃដីចំនួន ៧៥ ហិកតា មានដើមឈើព្រៃប្រឹក្សាមានសត្វ មានទឹក មានអ្វីៗជាច្រើនទៀត ដែលយើងគ្រាន់តែដើរចូលមកដល់កន្លែងរៀនទីនេះ កាន់តែយូរកាន់តែរៀនបានច្រើន អញ្ចឹងលើកទីមួយនេះ បើរៀនបានប៉ុន្មានយកប៉ុណ្ណឹងសិនទៅ ហើយបើឆ្ងល់អីអាចសួរបានទាំងអស់ មិនត្រឹមតែសួរអ្វីដែលមាននៅទីនេះទេ គឺអាចសួរអ្វីក៏បានដែរ តាំងពីរឿងបរិស្ថាន សុខភាព ការងារឬក៏ពាក្យពេជ្រអ្វីក៏បានដែរ ឲ្យតែលោកចេះ លោកនឹងឆ្លើយជូនទាំងអស់។

ជាមួយគ្នានេះ លោកមហាឧបាសក អៀង សុធារ៉ា ក៏បានចែកចំណេះដឹងអំពីអត្ថប្រយោជន៍ការប្រើប្រាស់ជីសេរីរាង្គ និងផលប៉ះពាល់ការប្រើប្រាស់ជីគីមីដូចជាការប្រើប្រាស់ជីសរីរាង្គ មានសារៈសំខាន់ធ្វើឲ្យយើងទទួលបានសុខភាពល្អ ប្រសើរជាងមុនបន្ថយ ជំងឺដង្កាត់ផ្សេងៗ ទាំងជំងឺភ្លាមៗដូចជាពុលចំណីអាហារ ជំងឺរ៉ាំរ៉ៃមានជំងឺមហារីក ទឹកនោមផ្អែម លើសសម្ពាធឈាម ម៉្យាងទៀតបានអាហារដែលល្អបរិភោគ ហើយបើយើងធ្វើទៅបានល្អ មានទាំងបច្ចេកទេសត្រឹមត្រូវ មានបរិមាណច្បាស់លាស់ យើងមានទីផ្សារ គឺមានអ្នកចាំទិញ។ ដោយឡែកបើយើងប្រើប្រាស់ជីដែលមានសារធាតុគីមី ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ដូចជាមានជំងឺមហារីក ទឹកនោមផ្អែម លើសសម្ពាធឈាមនិងមានជំងឺជាច្រើនទៀតដែលពិបាកព្យាបាល។

បើតាមលោក មួន សុវណ្ណារ៉ា ប្រធានដឺប៉ាតម៉ង់កសិកម្ម នៃមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង បានឲ្យដឹថា ថ្ងៃនេះលោកបានដឹកនាំនិស្សិតជំនាញសារវប្បកម្មឆ្នាំទី៣ និងនិស្សិតជំនាញកសិអេកូឡូស៊ីឆ្នាំទី៣ មកទស្សនកិច្ចកម្មសិក្សានៅរមណីយដ្ឋានភូមិសុខារាវី ក្នុងគោលបំណងទី១.ឲ្យនិស្សិតបានដកស្រង់នូវបទពិសោធន៍ថ្មីៗជាក់ស្ដែង នៅក្នុងការអនុវត្តរបស់ភូមិសុខាវី ពាក់ព័ន្ធទៅនឹងការរៀបចំប្រព័ន្ធបែបកសិទេសចរ ជាពិសេសផ្អែកទៅលើការផលិតជីសេរីរាង្គ ហើយនិងការដាំបន្លែសេរីរាង្គ ដើម្បីផ្គត់ផ្គង់នៅក្នុងរមណីយដ្ឋានភូមិសុខារាវី ក៏ដូចជាការលក់ចែកចាយទៅខាងក្រៅផងដែរ។

ជាមួយគ្នានេះ លោក ខិន សុផារី ដែលជាមន្ត្រីនៃមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារ បានលើកឡើងថា នៅរមណីយដ្ឋានភូមិសុខារាវី មានកន្លែងផលិតបន្លែសុវត្ថិភាព កន្លែងផលិតជីធម្មជាតិដែលអាចគាំទ្រទៅដល់ការដាំដុះផ្សេងៗដល់ប្រជាកសិករបាន។

រីឯកញ្ញា ផាន់ ស្រីនិច ជានិស្សិតដែលរៀនជំនាញកសិអេកូឡូស៊ីជំនាន់ទី១ នៃសាកលវិទ្យាល័យជាតិបាត់ដំបងបានលើកឡើងថា គោលបំណងដែលកញ្ញា បានមកចូលរួមទស្សនកិច្ចនៅភូមិសុខារាវីថ្ងៃនេះ បានយល់ដឹងអំពីការអភិវឌ្ឍ ក៏ដូចជាការរៀបចំនៅទីនេះផ្ទាល់ ហើយក្រៅពីបានចុះទស្សនកិច្ចអស់មួយព្រឹកនេះមកឃើញថា ប្លែកខ្លាំងមែនទែនដោយនៅទីនេះ ក៏មានផ្ទៃដីធំទូលាយរហូតទៅដល់៧៥ ហិកតា ហើយមានទាំងពីកន្លែងទទួលទានអាហារ ក៏ដូចជាកន្លែងសម្រាប់ស្នាក់នៅ កន្លែងកំសាន្តផ្សេងៗ សួនច្បារជាពិសេសមួយទៀត គឺទាក់ទងទៅនឹងជំនាញរបស់កញ្ញាតែម្តង គឺការធ្វើកសិកម្ម និងការផលិតជីផងដែរ។

ចំពោះសង្វាក់នៃការផលិតជីសេរីរាង្គដោយខ្លួនឯង នៅរមណីយដ្ឋានភូមិសុខារាវី គឺមានបច្ចេកទេសត្រឹមត្រូវនិងទំនើប ជាពិសេសមួយទៀតនោះ នៅរមណីយដ្ឋានភូមិសុខារាវី គឺបានផលិតជីលក់ឲ្យកសិករ ប្រើប្រាស់ហើយកសិករ ក៏អាចដាំដុះបានផលដាំដំណាំផ្សេងៗ យកមកលក់ឲ្យភូមិសុខារាវីវិញ ដើម្បីប្រើប្រាស់ដូចគ្នាដូច្នេះកសិករមិនពិបាករកទីផ្សារនោះទេ ចំពោះការប្រើប្រាស់ជីសេរីរាង្គនៅភូមិសុខារាវី។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ និស្សិតដែលមកពីមហាវិទ្យាល័យកសិកម្មនិងអាហារ នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានឡើងសួរសំណួរជាច្រើនដល់លោកគ្រូមហាឧបាសក អៀង សុធារ៉ាដើម្បីផ្ដល់ជាចំណេះដឹងយកទៅអនុវត្តផ្ទាល់រៀងៗខ្លួនផងដែរ៕