* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មជ្ឈមណ្ឌលស្នាមញញឹមនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បើកដំណើរការវះកាត់កុមារឆែបមាត់ ក្រអូមមាត់ មាត់ធ្មេញ ការបង្ហាត់និយាយ និងការព្យាបាលភាពពិការមុខមាត់ពីកំណើត ដោយឥតគិតថ្លៃ

19-07-2026 17:53

(ភ្នំពេញ)៖ អង្គការស្នាមញញឹមកម្ពុជា និងសមាគមអ្នកជំងឺមាត់ឆែប និងក្រអូមឆែបនៃប្រទេសម៉ាឡេស៊ី សហការជាមួយមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្ដល់ជូនការវះកាត់ និងព្យាបាលដោយឥតគិតថ្លៃកាត់ ជូនកុមារឆែបមាត់ ឆែបក្រអូមមាត់ ការព្យាបាលទន្តសាស្ត ការបង្ហាត់និយាយ និងការព្យាបាលភាពពិការមុខមាត់ពីកំណើត ដែលបានបើកដំណើរការចាប់ពីថ្ងៃទី១៩-២៣ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្ដទៅក្រោមអធិបតីភាព លោក សាហារូឌីន អន ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា និងលោកសាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការ និងជានាយកគ្រប់គ្រងវេជ្ជសាស្រ្ត អង្គការស្នាមញញឹមកម្ពុជា តំណាងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

ក្នុងឱកាសនោះលោក សាហារូឌីន អន បានថ្លែងថា លោកមានមោទនភាពយ៉ាងខ្លាំង ដែលជាដៃគូជាមួយអង្គការស្នាមញញឹមកម្ពុជាកន្លងមក ហើយក៏ដូចជា អ្នកតំណាងខាងម៉ាឡេស៊ី នៅក្នុងបេសកកម្មមួយនេះ ។លោកពិតជាមានមោទនភាព ដែលខាងម៉ាឡេស៊ី តែងតែជួយអង្គការSmileកម្ពុជារហូតមក។ នេះបានសបញ្ជាក់ឱ្យឃើញថាវាជាមិត្តភាព ក៏ដូចជាទំនាក់ទំនងល្អ រវាងម៉ាឡេស៊ី ក៏ដូចជា មកខាងប្រទេសកម្ពុជាផងដែរ ។ឯកអគ្គរាជទូតម៉ាឡេស៊ី សង្ឃឹមថា នៅថ្ងៃអនាគតនឹងមានក្រុមការងារខាងម៉ាឡេស៊ី បន្ថែមទៀតនឹងមកជួយ ក្រុមការងារខ្មែរ បន្តបន្ទាប់ទៀត។

ឆ្លៀតក្នុងឱកាសនោះលោកសាស្ត្រាចារ្យ ម៉ុក ធាវី បានថ្លែងផងដែរថា អង្គការស្នាមញញឹមកម្ពុជា និងមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ក្រុមគ្រូពេទ្យជំនាញ និងស្ម័គ្រចិត្តទាំងអស់ ដែលបានរួមគ្នានៅក្នុងកម្មវិធីមនុស្សធម៌ដ៏ថ្លៃថ្លា ដើម្បីផ្តល់នូវស្នាមញញឹមថ្មីជូនកុមារកម្ពុជា។ ដំណើរការការវះកាត់មាត់ឆែប ក្រអូមមាត់ និងពិនិត្យនិងព្យាបាលមាត់ ធ្មេញអ្នកជំងឺមាត់ឆែក ដោយឥតគិតថ្លៃ មិនគ្រាន់តែជាកម្មវិធីសម្រាប់ព្យាបាលជំងឺប៉ុណ្ណោះទេ ប៉ុន្តែបង្ហាញនូវតម្លៃដ៏ខ្ពស់នៃមនុស្សធម៌ ក្តីមេត្តាករុណា និងសន្តិភាព និងការចែករំលែករវាងប្រជាជន។

លោកសាស្ត្រាចារ្យបានបន្តថា «អស់រយៈពេលជាង ២ទសវត្សរ៍ហើយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលនៃអង្គការស្នាមញញឹមកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជួយកុមារ និងប្រជាពលរដ្ឋកម្ពុជាដែលឆែកមាត់ ឆែកក្រអូម ទូទាំងប្រទេស ដែលបានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងអង្គការដៃគូជាច្រើនទៀត ដែលបានផ្តល់ការវះកាត់ បង្ហាត់បង្រៀននិយាយ និងការកែលម្អនូវនិរន្តរភាពជូនអ្នកជំងឺរាប់ពាន់នាក់កន្លងមក»

លោកសាស្ត្រាចារ្យ ម៉ុក ធាវី បានលើកឡើងទៀតថា «ស្នាមញញឹមដែលបានវិលត្រឡប់មកវិញ ជាមួយនិងផ្ទៃមុខរបស់កុមារ គឺជាសាក្ខីភាពនៃជោគជ័យនៃកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ វិស័យសុខាភិបាល និងសប្បុរសជនទាំងអស់។ មាត់ឆែក និងក្រអូមឆែកដែលបានព្យាបាលនេះ គឺមិនមែនគ្រាន់តែដើម្បីនៅក្នុងការព្យាបាលជំងឺសម្រស់ប៉ុណ្ណោះទេ គឺបានជួយដល់កុមារនៅក្នុងការបំបៅ ក្នុងការលូតលាស់ ក្នុងការនិយាយស្តាប់ ធ្មេញ មាត់ធ្មេញ ពិសេសគឺនៅក្នុងវិបត្តិផ្លូវចិត្តនៅក្នុងសង្គម។ ដូចនេះ ការព្យាបាលកុមារម្នាក់គឺជារបស់ជួយគ្រួសារមួយ គឺជារបស់ជួយសង្គមជាតិទាំងមូល»

ការផ្តល់សេវាព្យាបាល និងការកសាងសមត្ថភាពបុគ្គលិកសុខាភិបាលក្នុងពេលតែមួយ គឺជារបៀបសាស្ត្រដ៏មានចក្ខុវិស័យ ដែលមិនត្រឹមជួយអ្នកជំងឺនៅក្នុងនាពេលបច្ចុប្បន្ននេះទេ គឺធានាថែមនូវនិរន្តរភាព និងការផ្តល់សេវាជូនប្រជាពលរដ្ឋនៅពេលអនាគត។ គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៩មក គឺអង្គការស្នាមញញឹមកម្ពុជាធ្លាប់បានសហការជាមួយទៅនឹង Rotary Club នៃប្រទេសម៉ាឡេស៊ី ហើយក៏មានការអញ្ជើញចូលរួមពីលោកអគ្គរដ្ឋទូតម៉ាឡេស៊ី ១៤ លើកហើយ ហើយនៅក្នុងឱកាសនេះជាថ្មីម្តងទៀត ចំពោះសមិទ្ធផលដ៏មានតម្លៃនេះ គឺបានផ្លាស់ប្តូរជីវិតអ្នកជំងឺជាង ៥៦០នាក់ហើយ នៅក្នុងការបម្រើកិច្ចសហការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។

ឆ្លៀតក្នុងឱកាសនេះលោកសាស្ដ្រាចារ្យបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យជំនាញ និងអ្នកស្ម័គ្រចិត្តទាំងអស់ ដែលបានធ្វើដំណើរពីប្រទេសផ្សេងៗ ដើម្បីចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធន៍ជូនកម្ពុជា។ ជាពិសេសបានសម្តែងនូវការកោតសរសើរ និងអំណរគុណចំពោះរដ្ឋាភិបាលម៉ាឡេស៊ី ដែលបានបន្តគាំទ្រស្មារតីមនុស្សធម៌ សន្តិភាព កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកសាស្ដ្រាចារ្យបានបញ្ជាក់ទៀតថា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការដឹកនាំរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីលើកកម្ពស់គុណភាព ប្រសិទ្ធភាព និងបរិយាបន្នភាពនៃសេវាសុខាភិបាលសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕