* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ម៉ម ប៊ុននាង ចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋក្នុងឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល

19-07-2026 18:17

(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា (គណៈកម្មការទី១០) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៣ (ខេត្តកណ្តាល) អមដំណើរដោយលោក សុខ សំណាង ជំនួយការសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានកិត្តិយសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយអំណោយមនុស្សធម៌របស់មូលនិធិចែករំលែកសង្រ្គោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ រួមមាន៖ ឱសថ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ចែកជូនដល់អាជ្ញាធរក្នុងឃុំត្រពាំងវែង និងបងប្អូនប្រជាពលរដ្ឋ សរុបចំនួន២៣៦នាក់ នៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បានពាំនាំនូវបណ្តាំផ្ញើសាកសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែគិតគូរជានិច្ចអំពីសុខទុក្ខ និងជីវភាពរស់នៅរបស់បង ប្អូន ក្មួយៗ និងចៅៗ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់។

លោកប្រធាន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំរដ្ឋបាលឃុំត្រពាំងវែង ដែលបានខិតខំផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងធ្វើការអភិវឌ្ឍន៍មូលដ្ឋាន បានយ៉ាងល្អប្រសើរ។

លោកបានលើកទឹកចិត្តដល់មន្ត្រី និងប្រជាជន ពិសេសយុវជន ត្រូវប្រឹងប្រែងបង្កើនសមត្ថភាព ភាពម្ចាស់ការ និងខ្លួនទីពឹងខ្លួនជាប់ជាប្រចាំ ដើម្បីអភិវឌ្ឍខ្លួនឯង អភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ហើយរួមចំណែកក្នុងការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យបានខ្លាំងក្លារឹងមាំ ប្រកបដោយកិត្តិយស និងសេចក្តីថ្លៃថ្នូរ។

ក្នុងឱកាសនោះផងដែរ លោក ម៉មប៊ុននាង បានប្រកាសផ្តល់អាហារូបករណ៍ឌីជីថលព្រឹទ្ធសភា ១០០ភាគរយ ចំនួន១០០នាក់ដល់យុវជន និងសិស្សានុសិស្សនៃឃុំត្រពាំងវែង។ ការសិក្សារៀបចំឡើងតាមប្រព័ន្ធអនឡាញនៅវិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដែលជាវិទ្យាស្ថានមួយមានការទទួលគុណភាពសិក្សាទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ៕