* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ទីប្រឹក្សាសម្ដេចតេជោ លោកបណ្ឌិត ហ៊ុន សុខា អញ្ជើញសម្ពោធកុដិ និងសមិទ្ធផលនានានៅវត្តអាយុយឺនយូរ (ហៅភ្នំត្រយឹង)

19-07-2026 18:21

(កំពត)៖ លោកបណ្ឌិត ហ៊ុន សុខា ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចលនាកសាងសមាជិកបក្សចុះមូលដ្ឋានខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រុមការងារ ព្រមទាំងក្រុមការងារចលនាកសាងសមាជិកបក្សមូលដ្ឋានខេត្តកំពត ចូលរួមក្នុងពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងកុដិ និងសមិទ្ធផលនានា ស្ថិតនៅក្នុងបរិវេណវត្តអាយុយឺនយូរ ហៅវត្តភ្នំត្រយឹង។

នៅក្នុងកម្មវិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ព្រះគ្រូអនុគណស្រុក ព្រះគ្រូចៅអធិការ ព្រះសង្ឃគ្រប់ព្រះអង្គ លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត មន្ត្រីក្រុមប្រឹក្សាឃុំ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គណៈកម្មការ អាចារ្យវត្ត និងបងប្អូនប្រជាពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើនកុះករ ប្រកបដោយទឹកមុខរីករាយ និងសេចក្តីជ្រះថ្លា។

ជាកិច្ចចាប់ផ្តើមតំណាងឃុំល្អាង បានធ្វើរបាយការណ៍ជម្រាបជូនលោកបណ្ឌិត ហ៊ុន សុខា ឱ្យបានជ្រាបអំពីសាវតាវត្ត និងសមិទ្ធិផលនានាដែលបានកសាងរួចរល់ថ្មីៗដើម្បីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការតទៅ។

នៅក្នុងឱកាសនោះលោកបណ្ឌិត ហ៊ុន សុខា បានមានប្រសាសន៍សំណេះសំណាល និងបានពាំនាំការផ្តាំផ្ញើរសាកសួសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្តេចទាំងទ្វេដែលជានិច្ចជាកាល លោកតែងតែរួមសុខរួមទុក្ខជាមួយបងប្អូនពលរដ្ឋ ។

សមិទ្ធផលថ្មីៗ រួមមានកុដិ និងសំណង់ផ្សេងៗទៀតដែលត្រូវបានសម្ពោធិដាក់ឱ្យប្រើប្រាស់នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញឱ្យឃើញពីការរីកចម្រើន ផ្នែកវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ក្រោមការយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំ ក្រុមការងារបក្សគ្រប់លំដាប់ថ្នាក់ និងសប្បុរសជននានា ដើម្បីបំពេញសេចក្តីត្រូវការរបស់ព្រះសង្ឃក្នុងការគង់ប្រថាប់ និងរៀនសូត្រធម៌វិន័យ ព្រមទាំងជាទីសក្ការបូជារបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។

ពិធីបុណ្យឆ្លងសមិទ្ធផលខាងផ្លូវពុទ្ធចក្រនេះ ត្រូវបានរៀបចំឡើងយ៉ាងឱឡារិករយ:ពេល១យប់ ២ថ្ងៃ នៅក្នុងបរិវេណវត្តអាយុយឺនយូរ (ហៅភ្នំត្រយឹង) ដែលស្ថិតនៅក្នុងឃុំល្អាងស្រុកដងទង់ ខេត្តកំពត នៅទីបញ្ចប់លោកបណ្ឌិតក៏បានចូលរួមបច្ច័យមួយចំនួនក្នុងការជួយកសាងសមិទ្ធិផលនានាបន្តទៀតផងដែរ៕