* Fresh Exclusive: ពីសម្ពាធសង្គ្រាមច្រើនតំបន់ ដល់ការត្រៀមស្បៀង៖ តើពិភពលោកកំពុងត្រៀមទប់ទល់វិបត្តិធំឆ្នាំ២០២៧?
* តាមអនុសាសន៍សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត, វិទ្យាល័យព្រះអង្គឌួង ចាប់ផ្តើមអនុវត្តវិធានការហាមប្រើទូរសព្ទ ក្នុងម៉ោងសិក្សា
* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកជំនាញអារ្យធម៌ខ្មែរ៖ ការស្លៀកពាក់ប្រពៃណីខ្មែរ នៅតំបន់អង្គរដែលជាបេតិកភណ្ឌមនុស្សជាតិ ជាស្ពានចម្លងនាំអរិយធម៌ទៅកាន់ពិភពលោក

19-07-2026 18:27

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ថ្មីៗនេះ ចំពោះវិធានការនិងការអំពាវនាវរបស់អាជ្ញាធរជាតិអប្សរា ដែលបានស្នើសុំឲ្យអាជីវករ ប្រកបមុខរបរផ្តល់សេវាកម្ម ជួលសម្លៀកបំពាក់ប្រពៃណីខ្មែរ ដើម្បីថតរូបទុកជាអនុវស្សាវរីយ៍នៅតំបន់អង្គរដែលជាបេតិកភណ្ឌពិភពលោក របស់អង្កការយូណេស្កូ-UNESCO ឲ្យបានត្រឹមត្រូវដើម្បីឲ្យស័ក្តិសមជាជនជាតិចក្រភពអង្គរ គឺមិនគ្រាន់តែជាការថតរូបកម្សាន្ត និងម៉ូដសម្លៀកបំពាក់ប៉ុណ្ណោះទេ ប៉ុន្តែជាសកម្មភាពលើកកម្ពស់ការអភិរក្ស អត្តសញ្ញាណជាតិ ដែលបានចាក់ឫសយ៉ាងជ្រៅតាំងពីបុរាណកាលមក។

បើពោលឲ្យចំ ចំពោះការតុបតែងស្លៀកពាក់ប្រពៃណីខ្មែរឲ្យបានត្រឹមត្រូវ ដើម្បីឲ្យស័ក្តិសមជាជនជាតិចក្រភពបម្រើដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិថតរូប ទុកជាអនុវស្សាវរីយ៍នៅតំបន់អង្គរដ៏ស្រស់បវរនេះ បានឆ្លុះបញ្ចាំងអំពីគុណតម្លៃអរិយធម៌ដ៏ជ្រាលជ្រៅ ដែលមានតាំងពីបុរាណកាលមកនិងជាស្ពានដើម្បីនាំអរិយធម៌ដ៏ប្រពៃថ្លៃថ្លានេះទៅកាន់ពិភពលោក តាមរយះផ្ទាំងរូបភាពនិងទិដ្ឋភាពដូចជា៖

​១៖ គុណតម្លៃអត្តសញ្ញាណ និងប្រវត្តិសាស្ត្រ, ការស្លៀកពាក់ប្រពៃណីឈុតបុរាណ បានបង្កើតជាតម្លៃរូបភាព និងស្មារតី ​ភ្ជាប់ទំនាក់ទំនងរវាងអតីតកាល និងបច្ចុប្បន្ន។ ព្រោះសម្លៀកបំពាក់ប្រពៃណីទាំងនេះឆ្លុះបញ្ចាំងពីឫសគល់វប្បធម៌ ប្រវត្តិសាស្ត្រ ជីវភាពរស់នៅ និងការវិវត្តនៃសហគមន៍មូលដ្ឋានរាប់រយឆ្នាំ ជាស្ពានចម្លងព្រលឹងវប្បធម៌ពីដូនតាមកកាន់មនុស្សជំនាន់ក្រោយ ដោយនៅពេលដែលយើងទៅឈរនៅចំពីមុខប្រាសាទបុរាណ វាហាក់បីដូចជាការរំលឹក និងផ្តល់ជីវិតរស់ឡើងវិញដល់ផ្ទាំងទស្សនីយភាពដ៏រុងរឿងពីអតីតកាល។

ទី២៖ ​​ គុណតម្លៃសិល្បៈ និងស្នាដៃឯកនៃសិប្បកម្ម, សម្លៀកបំពាក់ប្រពៃណីបុរាណទាំងនេះ ភាគច្រើនធ្វើឡើងដោយការត្បាញ និងដេរប៉ាក់ដោយដៃយ៉ាងផ្ចិតផ្ចង់ និងប្រណិតដែលជាការផ្ទេរមរតកពីដូនតា គឺទាមទារជំនាញកម្រិតខ្ពស់ និងអំណត់អត់ធ្មត់ដោយប្រើពេលវេលាយូរ។ ​ហេតុនេះការស្លៀកពាក់ប្រពៃណីបុរាណទាំងនេះ ជាការអភិរក្សចំណេះដឹងពីបុរាណទាំងបច្ចេកទេសត្បាញ និងក្រណាត់ជ្រលក់ពណ៌ធម្មជាតិបែបបុរាណ ជាផ្នែកមួយនៃបេតិកភណ្ឌអរូបី ដើម្បីបណ្តុះស្មារតីនៃការស្រឡាញ់វប្បធម៌ដល់យុវជនជំនាន់ក្រោយ ក្លាយជាចលនាមួយដ៏រស់រវើក និង ធ្វើឲ្យយុវជនខ្មែរងាកមកចាប់អារម្មណ៍ សិក្សាស្វែងយល់ និងមានមោទនភាពចំពោះទម្រង់សម្លៀកបំពាក់ ក្បាច់ក្បូរ និងគ្រឿងអលង្ការដែលបុព្វបុរសយើង បានបន្សល់ទុកតាមក្បាច់ចម្លាក់ប្រាង្គប្រាសាទយ៉ាងរស់រវើក។

ទី៣៖ គុណតម្លៃសេដ្ឋកិច្ច និងទេសចរណ៍វប្បធម៌, ការស្លៀកពាក់បែបប្រពៃណីចក្រភពបានទាក់ទាញភ្ញៀវទេសចររាប់លាននាក់ ដែលចង់បានបទពិសោធន៍វប្បធម៌ពិតៗ ​គាំទ្រសេដ្ឋកិច្ចសហគមន៍ បង្កើតការងារ និងប្រាក់ចំណូលដល់សិប្បករក្នុងស្រុក អ្នកត្បាញ និងអ្នករចនាម៉ូដ ដែលរក្សាមុខរបរប្រពៃណីទាំងនេះនៅក្នុងតំបន់បេតិកភណ្ឌមនុស្សជាតិ។ ដោយហេតុថា រូបភាពសម្លៀកបំពាក់ដ៏ប្រណិតទាំងនេះ នៅពេលបង្ហោះលើបណ្តាញសង្គម បានទាក់ទាញភ្នែកភ្ញៀវទេសចរអន្តរជាតិជុំវិញពិភពលោក ឲ្យឃើញពីភាពទន់ភ្លន់ ស្រគត់ស្រគុំ ថ្លៃថ្នូរ និងភាពសម្បូរបែបនៃវប្បធម៌ អរិយធម៌ខ្មែរ ដែលមិនមែនមានភាពល្បីតែលើសំណង់ស្ថាបត្យកម្មប្រាសាទប៉ុណ្ណោះនោះទេ ប៉ុន្តែថែមទាំងមានសោភ័ណភាពខ្ពស់លើផ្នែកសម្លៀកបំពាក់ទៀតផង។

​៤៖ គុណតម្លៃសង្គម និងការតភ្ជាប់ភាពស្អិតរមួតតជំនាន់, ការស្លៀកពាក់ប្រពៃណីក្នុងឱកាសបុណ្យជាតិធំៗ ឬព្រឹត្តិការណ៍សំខាន់ៗ បង្កើតនូវមោទនភាពរួម និងពង្រឹងសាមគ្គីភាពរវាងប្រជាជននៅក្នុងសហគមន៍ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយយល់ដឹង និងមានមោទនភាពចំពោះវប្បធម៌ខ្លួនឯង មិនឲ្យហូរអណ្តែតទៅតាមសម័យកាលដែលមានទំនើបកម្មខ្លាំងពេក ក្នុងសម័យបច្ចេកវិទ្យាទំនើបនិងសំបូរបែបនេះ។

​ដូច្នេះ ចំពោះការស្លៀកពាក់ប្រពៃណីខ្មែរ នៅតំបន់អង្គរដែលជាបេតិកភណ្ឌមនុស្សជាតិ គឺជាការឆ្លុះបញ្ចាំងពីអរិយធម៌ខ្មែរឲ្យរស់រវើកឡើងវិញ​ ជាបេតិកភណ្ឌរស់ ដែលបន្តដកដង្ហើម និងផ្តល់តម្លៃសោភណភាព ព្រលឹងវិញ្ញាណ និងសេដ្ឋកិច្ចដល់មនុស្សសម័យបច្ចុប្បន្ន៕