* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក សំ លាងទ្រី៖ ការពង្រឹងសមត្ថភាពមន្ត្រីគណបក្ស គឺជាគន្លឹះសម្រាប់ពង្រឹងការដឹកនាំ ដើម្បីបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព

19-07-2026 20:00

(ព្រះវិហារ)៖ លោក សំ លាងទ្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកឆែប នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គត្រួតពិនិត្យការងារគណបក្ស ជូនដល់មន្ត្រីគណបក្សប្រជាជនកម្ពុជាស្រុកឆែប ដើម្បីពង្រឹងសមត្ថភាព និងបង្កើនប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចបម្រើគណបក្ស និងប្រជាពលរដ្ឋ។

នៅក្នុងឱកាសនេះលោក សំ លាងទ្រី បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់ដល់គណៈគ្រប់គ្រងវត្ត គ្រូឧទ្ទេស និងសិក្ខាកាម មន្ត្រីគណបក្សស្រុក ក៏ដូចបុគ្គលិកបម្រើការងាររបស់វគ្គ ដែលបានខិតខំយកអស់កម្លាំងកាយចិត្ត បទពិសោធន៍ និងចំណេះដឹង ធ្វើបទឧទ្ទេសនាម ព្រមទាំងសម្របសម្រួល ទទួលបានលទ្ធផលគួរជាទីគាប់ចិត្ត ធ្វើឱ្យសិក្ខាកាមទាំងអស់ បានសិក្សាឈ្វេងយល់នូវការងារជំនាញ ត្រួតពិនិត្យរបស់គណបក្ស និងបានផ្តល់ឱកាសក្នុងការលើកជាសំនួរ ចម្លើយយ៉ាងផុសផុលអស់រយះពេល២ថ្ងៃពេញនេះ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលផ្លែផ្កានៅថ្ងៃនេះ។

លោក សំ លាងទ្រី បានថ្លែងលើកឡើងថា​ ការរៀបចំវគ្គត្រួតពិនិត្យការងារគណបក្ស គឺជាផ្នែកមួយនៃការពង្រឹងគុណភាពធនធានមនុស្សរបស់គណបក្ស ដោយផ្តោតលើការយល់ដឹងអំពីតួនាទី ភារកិច្ច វិន័យ និងរបៀបរបបការងាររបស់មន្ត្រីគណបក្សនៅមូលដ្ឋាន សំដៅធានាឱ្យការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលជាក់ស្តែង។

លោកបានថ្លែងគូសបញ្ជាក់ថា​ មន្ត្រីគណបក្សគ្រប់រូប ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ សាមគ្គីភាព ឯកភាពផ្ទៃក្នុង និងប្រកាន់ខ្ជាប់នូវគោលការណ៍របស់គណបក្ស ព្រមទាំងត្រូវចុះជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ដើម្បីស្តាប់សំណូមពរ ដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានេះ លោក សំ លាងទ្រី ក៏បានថ្លែងកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីគណបក្សស្រុកឆែប ដែលបានចូលរួមយ៉ាងសកម្មក្នុងវគ្គត្រួតពិនិត្យការងារនេះ និងជំរុញឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅអនុវត្តជាក់ស្តែងក្នុងការបំពេញតួនាទី និងភារកិច្ចនៅតាមមូលដ្ឋាន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការងារត្រួតពិនិត្យគណបក្ស ជូនដល់មន្រ្តីគណបក្សប្រជាជនកម្ពុជាស្រុកឆែប បានធ្វើឡើងរយះពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-១៩ ខែកក្កដា ឆ្នាំ២០២៦ ដែលពិធីបើកវគ្គស្ថិតក្រោមវត្តមានលោក ខូយ ឃុនហ៊ អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានគណៈប្រចាំការ នៃគណៈអចិន្ត្រៃយ៍គណបក្សខេត្ត និងលោក ទែន សារ៉ុម សមាជិកអចិន្ត្រៃយ និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគណបក្សខេត្ត ដោយនៅថ្ងៃបិទវគ្គធ្វើឡើងទៅក្រោមវត្តមានលោក សំ លាងទ្រី ប្រធានក្រុមការងារគណបក្សខេត្តចុះមូលដ្ឋានស្រុកឆែប។

លោក សំ លាងទ្រី ក៏បានប្រគល់វិញ្ញាបនបត្រលើកទឹកចិត្តដល់សិក្ខាកាមដែលបានចូលរួម និងបានថ្លែងណែនាំដល់សិក្ខាកាមដែលជាមន្រ្តីគណបក្ស ត្រូវបន្តបង្កើនសាមគ្គីភាពផ្ទៃក្នុងគណបក្ស ខិតខំប្រឹងប្រែងបំពេញភារកិច្ចដែលគណបក្សប្រគល់ជូន កសាងអំពើល្អជាមួយប្រជាពលរដ្ឋ ដើម្បីឲ្យគណបក្សទទួលបានជោគជ័យក្នុងការដឹកនាំកម្ពុជាជារៀងរហូតតរៀងទៅ។

វគ្គបណ្តុះបណ្តាលនេះ បានធ្វើឡើងក្នុងបរិយាកាសស្និទ្ធស្នាល ប្រកបដោយស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ពីសំណាក់មន្ត្រីគណបក្សទាំងអស់ ក្នុងការបន្តរួមចំណែកពង្រឹងគណបក្សឱ្យកាន់តែរឹងមាំ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព៕