* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អគ្គនាយក ARDB: យន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» ជាឧបករណ៍ដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងកសិករផលិត ដោយធានាទិញស្រូវពីកសិករ ក្នុងតម្លៃសមរម្យ

19-07-2026 21:26

(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជំរុញ និងគាំទ្រនូវយន្តការកិច្ចសន្យាផលិតកម្មកសិកម្មរវាងក្រុមហ៊ុន City Rice និងក្រុមកសិករអ្នកផលិតស្រូវ នៅស្រុកបាណន់ ដើម្បីរួមគ្នាធានាការទិញស្រូវពីកសិករឲ្យមានតម្លៃសមរម្យនៅលើទីផ្សារ។

ប្រសាសន៍លើកឡើងដូច្នោះរបស់បណ្ឌិត កៅ ថាច ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផលិត និងការផ្គត់ផ្គង់ស្រូវ រវាងតំណាងក្រុមហ៊ុន City Rice Import Export Co., Ltd លោក ឡាយ ឈុនហាំង និងភាគីក្រុមកសិករអ្នកផលិតស្រូវ លោក ចាន់ សំអុល រសៀលថ្ងៃទី១៩ខែកក្កដា ឆ្នាំ២០២៦នេះរៀបចំឡើង ដោយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាខាខេត្តបាត់ដំបង ។

ក្នុងគោលបំណងពិធីចុះហត្ថលេខា គឺដើម្បីបង្កើតជាភាពជាដៃគូរវាងវិស័យឯកជន និងប្រជាកសិករ តាមរយៈការធានាទិញស្រូវពីកសិករត្រឡប់មកវិញ ក្នុងតម្លៃមួយសមរម្យ និងមានស្ថិរភាព ដែលជួយកាត់បន្ថយហានិភ័យខាងផ្នែកទីផ្សារ និងការបង្អាប់ថ្លៃពីឈ្មួញមួយចំនួន។

នៅក្នុងឱកាសនោះ បណ្ឌិត កៅ ថាច បានមានប្រសាសន៍វាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ បើទោះបីជាជំហានសាកល្បងក៏ដោយហើយសង្ឃឹមថា ការចាប់ផ្តើមនេះ នឹងពង្រីកតទៅទៀត ពោល គឺចង់បង្ហាញឲ្យបងប្អូនប្រជាកសិករជឿជាក់លើធនាគារ ARDB ដោយសារជាធនាគារធ្វើការយូរឆ្នាំហើយ ដូច្នោះសូមឲ្យភាគីទាំង២ ជឿជាក់លើដៃគូរបស់ខ្លួនផងដែរ។

លោកបណ្ឌិតប្រតិភូបាន់ចាត់ទុកយន្តការ «កិច្ចសន្យាផលិតកម្មកសិកម្ម» គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពមួយក្នុងការផ្សារភ្ជាប់រវាងតម្រូវការទីផ្សារ និងការផលិត មិនត្រឹមតែជួយឱ្យបងប្អូន ប្រជាកសិករមានភាពកក់ក្តៅក្នុងចិត្តលើការបង្កបង្កើនផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យក្រុមហ៊ុននាំចេញអង្ករមានប្រភពផ្គត់ផ្គង់ស្រូវដែលមានគុណភាព និងស្តង់ដារច្បាស់លាស់សម្រាប់បម្រើឱ្យការនាំចេញផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិតប្រតិភូ ក៏បានផ្តល់អនុសាសន៍ណែនាំដល់ភាគីទាំងពីរ ឱ្យមានការគោរពនូវស្មារតីនៃកិច្ចសន្យានេះដោយស្មោះត្រង់ ពោលគឺខាងក្រុមផលិតស្រូវត្រូវខិតខំដាំដុះទៅតាមបច្ចេកទេស និងបទដ្ឋានគុណភាពដែលក្រុមហ៊ុននាំចេញនិងរោងចក្រកែច្នៃអង្ករចង់បាន ជាពិសេស ក្រុមហ៊ុន City Rice ត្រូវធានាទិញស្រូវពីកសិករទៅតាមតម្លៃ និងលក្ខខណ្ឌដែលបានព្រមព្រៀងគ្នា ដើម្បីរក្សាបាននូវនិរន្តរភាពនៃការរកស៊ីជាមួយគ្នាទៅថ្ងៃអនាគត។

បន្ថែមពីនេះ លោកបណ្ឌិត កៅ ថាច បានជំរុញឲ្យកសិករត្រូវចេះគិតគូរពីថ្លៃដើមផលិតឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រាក់ចំណេញ ព្រមទាំងណែនាំឲ្យប្រជាកសិករ ចូលរួមជាមួយសមាគមបណ្តាញកសិករតេជោ ដែលជាស្ពានជួយសម្របសម្រួល ក្នុងការតភ្ជាប់ព័ត៌មានបច្ចេកទេស ទីផ្សារ ប្រភពទុនដែលមានការប្រាក់ទាប និងរកអ្នកទិញមកវិញ។

លើសពីនេះអ្វីដែលសំខាន់បំផុត ធនាគារ ARDB ក្នុងនាមជាធនាគារគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងបន្តឈរនៅពីក្រោយខ្នងដើម្បីគាំទ្រផ្នែកហិរញ្ញប្បទាន ទាំងការផ្តល់ឥណទានមានអត្រាការប្រាក់ទាបដល់បងប្អូនកសិករសម្រាប់ទុនបង្វិលដាំដុះ និងដល់ក្រុមហ៊ុនកិនស្រូវសម្រាប់ប្រមូលទិញស្រូវស្តុកទុក ដែលនេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងតម្លៃស្រូវនៅលើទីផ្សារជាតិ៕