* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត កៅ ថាច ចូលរួមក្នុងវេទិកាពិភាក្សាជាមួយ យុវជនគណបក្សប្រជាជនកម្ពុជា ខេត្តប៉ៃលិន

19-07-2026 21:28

(ប៉ៃលិន)៖ បណ្ឌិត កៅ ថាច ក្នុងនាមផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល នៅព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចូលរួមវេទិកាពិភាក្សាជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជាប្រចាំខេត្តប៉ៃលិន ដែលមានយុវជនចូលរួមចំនួន ១២២១នាក់។

វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាពបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈ កម្មាធិការកណ្តាល អនុប្រធានយុវជន គណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការ នៃគណៈ អចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីនេះដែរ ក៏មានការចូលរួមពីសំណាក់បណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានផ្នែកក្រៅប្រទេស និងលោកជំទាវបណ្ឌិត បាន ស្រីមុំ គណៈអភិបាល នៃអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តប៉ៃលិន ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារជាច្រើនរូបទៀត។

តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីលោកបណ្ឌិត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងលោកជំទាវ ពេជ ច័ន្ទមុនី ជូនដល់សមាជិកបក្សទាំងអស់ ព្រមទាំងបានកោតសរសើរចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះមូលដ្ឋានទាំងអស់ ក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍន៍ខេត្តប៉ៃលិនឱ្យមានការរីកចម្រើន។

ជាមួយគ្នានេះ ក្នុងនាមផ្នែកសហគ្រិនវ័យក្មេង នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាលលោកបណ្ឌិត កៅ ថាច មានកិត្តិយសចែករំលែកឆ្លើយតបទៅ និងការលើកឡើងពីបញ្ហាកសិកម្ម ជាមួយយុវជនខេត្តប៉ៃលិន ក្នុងនាមជាថ្នាក់ដឹកនាំមួយរូបដែលមើលការខុសត្រូវលើវិស័យហិរញ្ញវត្ថុ និងការអភិវឌ្ឍកសិកម្មជនបទ លោកបណ្ឌិត បានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាធនាគារ ARDB ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករ ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ដែលជាខេត្តមានសក្តានុពលខ្លាំងលើវិស័យកសិកម្ម៕