* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

នាយកមនី្ទរពេទ្យព្រះអង្គឌួង ដឹកនាំក្រុមគ្រូពេទ្យ ចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនពលរដ្ឋខេត្តកំពង់ឆ្នាំង

19-07-2026 21:31

(កំពង់ឆ្នាំង)៖ លោកសាស្ត្រាចារ្យ រង លូ លីឃាង ទីប្រឹក្សាក្រសួងសុខាភិបាល និងជានាយកមន្ទីរពេទ្យព្រះអង្គឌួង នាថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារគ្រូពេទ្យផ្នែកចក្ខុរោគ របស់មនី្ទរពេទ្យព្រះអង្គឌួងនៃក្រសួងសុខាភិបាល បានចុះពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅក្នុង ខេត្តកំពង់ឆ្នាំង ស្ថិតក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

លោកបានថ្លែងថា ក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួង មានកិតិ្តយសយ៉ាងក្រៃលែង ដែលបានមកពិនិត្យសុខភាពភ្នែក ផ្តល់វ៉ែនតា និងវះកាត់ ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ។ កម្មវិធីនេះធ្វើឡើងដោយមានការឧបត្ថម្ភជាច្រើនពីមូលនិធិ Bloomberg (ប៊្លូមប៊ឺក) និងមូលនិធិ Fred Hollows Foundation Cambodia ដែលបានផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីធ្វើឱ្យកម្មវិធីនេះអាចប្រព្រឹត្តទៅបានដោយជោគជ័យ។

នាឳកាសនោះលោកសាស្ត្រាចារ្យបានសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរដែនដី ជាពិសេសគណៈអភិបាលខេត្ត បានជួយជ្រោមជ្រែង ព្រមទាំងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងមនី្ទរពេទ្យខេត្តកំពង់ឆ្នាំង ដែលបានសហការយ៉ាងជិតស្និទ្ធក្នុងការរៀបចំកម្មវិធីដ៏មានអត្ថន័យនេះ។

លោកសាស្រ្តាចារ្យរង លូ លីឃាង ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋឧស្សាហ៍មកពិនិត្យសុខភាពភ្នែក នៅក្នុងមនី្ទរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ ព្រោះថាការពិនិត្យសុខភាពភ្នែកជាប្រចាំ ជួយការពារ និងព្យាបាលជំងឺទូទៅដូចជា ភ្នែកឡើងបាយ ជំងឺបាតភ្នែក ឬបញ្ហាគំហើញ មុននឹងឈានដល់ដំណាក់កាលធ្ងន់ធ្ងរ។

ជាមួយគ្នានោះដែរលោកសាស្រ្តាចារ្យនាយកមនី្ទរពេទ្យព្រះអង្គឌួង និងថ្នាក់ដឹកនាំ មន្រី្តរាជការ បានឧបត្ថម្ភម៉ាស៊ីនអេកូសាស្រ្ត ចំនួន០១គ្រឿង ដល់មនី្ទរពេទ្យខេត្តកំពង់ឆ្នាំងផងដែរ។

ទន្ទឹមនឹងនោះលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមនី្ទរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ឆ្នាំង និងលោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង សូមសម្តែងការគោរពស្វាគមន៍ និងដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកសាស្រ្តាចារ្យ រង លូ លីឃាង នាយកមនី្ទរពេទ្យព្រះអង្គឌួង និងក្រុមការងារគ្រូពេទ្យទាំងអស់ ដែលបានលៈបង់កម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃមកជួយពិនិត្យ ព្យាបាលភ្នែក ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់នាថ្ងៃនេះ។ ការរៀបចំកម្មវិធីពិនិត្យ ព្យាបាលភ្នែកនេះឡើង ក៏ដើម្បីនាំយកពន្លឺ និងស្នាមញញឹមជូនបងប្អូនប្រជាពលរដ្ឋឡើងវិញផងដែរ។

នាឳកាសនោះដែរប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ក្មេង ចាស់ ប្រុស ស្រី រស់នៅក្នុងខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញមកទទួលសេវាថែទាំសុខភាពភ្នែក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងមានជំនឿទុកចិត្តលើក្រុមគ្រូពេទ្យឯកទេសផ្នែកចក្ខុរោគ ព្រោះគុណភាពសេវាកម្រិតខ្ពស់ពីមន្ទីរពេទ្យព្រះអង្គឌួង បាននាំមកនូវពន្លឺសារជាថ្មី និងស្នាមញញឹមជូនដល់សហគមន៍ទាំងមូល។

ចំពោះលោក បាក់ តូក្យូ នាយកអង្គការ Fred Hollows Foundation Cambodia ពិតជាមានកី្តរំភើបរីករាយដែលបានឃើញប្រជាពលរដ្ឋ មកទទួលសេវាថែទាំសុខភាពច្រើនសន្ធឹកសន្ធាប់នាព្រឹកនេះ។

លោកបានបន្តថា «កែវភ្នែកយើងពិតជាមានសារសំខាន់ខ្លាំងណាស់។ ដូច្នេះលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន មេត្តាមកពិនិត្យភ្នែកជាមួយគ្នាគ្រូពេទ្យជំនាញឲ្យបានទៀងទាត់។ ពីព្រោះការពិនិត្យភ្នែកឲ្យទៀងទាត់ ធ្វើឲ្យយើងកាត់បន្ថយនូវការពិការភ្នែកដែលអាចជៀសវាងបាន។ នៅកម្ពុជា តាមការសិក្សានាពេលកន្លងមក ឃើញថាក្នុងចំណោមអ្នកពិការភ្នែក១០០នាក់ គឺបើសិនជាពួកគាត់បានមកជួបពិគ្រោះ ពិនិត្យ ព្យាបាលជាមួយគ្រូពេទ្យជំនាញ គឺជៀសវាងបានរហូតដល់៩២នាក់ទៅហើយ។ ដូច្នេះលោកយាយ លោកតា អ៊ុំ ពូ មីង បងប្អូន អញ្ជើញមកជួបគ្រូពេទ្យជំនាញឲ្យបានទៀងទាត់ ប្រាកដណាស់និងជៀសវាងភាពពិការភ្នែកបាន៕