* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

បណ្ឌិត កៅ ថាច ចុះពិនិត្យមើលខ្សែច្រវាក់ផលិតកម្មជីធម្មជាតិសញ្ញាសេះក្រហមនៅស្រុកបាកាន ខេត្តពោធិ៍សាត់ ដែលកំពុងផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម

19-07-2026 23:43

(ពោធិ៍សាត់)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសហការីនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យផ្ទាល់នូវខ្សែច្រវាក់ផលិតកម្មផលិតជីកំប៉ុសរបស់ក្រុមហ៊ុន សញ្ញាសេះក្រហម ដែលមានទីតាំងស្ថិតនៅភូមិចំការអូ ឃុំអូតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

ការអញ្ជើញចុះពិនិតយរបស់ បណ្ឌិត កៅ ថាច គឺអមដំណើរដោយលោក បាន លឹម និងលោក ប៉ិច សានី អគ្គនាយករង ព្រមទាំងសហការី ដែលក្នុងគោលដៅសំខាន់ដើម្បីស្វែងយល់ពីវឌ្ឍនភាព និងការផលិតជីធម្មជាតិបម្រើឱ្យវិស័យកសិកម្ម។

លើសពីនេះ ក្នុងដំណើរចុះពិនិត្យក្រុមហ៊ុន សញ្ញាសេះក្រហមនេះក៏បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ដល់អ្នកវិនិយោគ ក្នុងសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនកែច្នៃកកនុងស្រុក ដើម្បីជួយលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ តាមរយៈការប្រមូលទិញវត្ថុធាតុដើមដូចជា លាមកគោ និងលាមកមាន់ ផ្ទាល់ពីបងប្អូនប្រជាកសិករនៅក្នុងតំបន់យកមកកែច្នៃធ្វើជាជីធម្មជាតិ សម្រាប់ដំណាំបន្ថែផ្សេងៗ ដែលមិនប៉ះពាល់ដល់សុខភាព។

បើតាមលោក ហួន សារ៉ាវុធ ប្រធានគ្រប់គ្រងក្រុមហ៊ុនផលិតជីធម្មជាតិសញ្ញាសេះក្រហម បានឱ្យដឹងថា សព្វថ្ងៃក្រុមហ៊ុនសេះក្រហម មានសមត្ថភាពផលិតជីធម្មជាតិ ៥០តោនក្នុងមួយថ្ងៃ ។ ជាមួយគ្នានេះ ក្រុមហ៊ុន មានផែនការពង្រីកខ្លួនតាមរយៈការរៀបចំម៉ាស៊ីនផលិតជីបន្ថែមទៀត ដោយនៅក្នុងរយៈពេល ៣ខែខាងមុខទៀត នៅពេលដែលការដំឡើងឧបករណ៍ផលិតជីរួចរាល់ជាស្ថាពរ ក្រុមហ៊ុន នឹងបង្កើនសមត្ថភាពផលិតរហូតដល់ពី ១៥០តោន ទៅ ២០០តោន ក្នុងមួយថ្ងៃ។

បច្ចុប្បន្ន ផលិតផលជីធម្មជាតិរបស់ក្រុមហ៊ុនសញ្ញាសេះក្រហម មិនត្រឹមតែផ្គត់ផ្គង់ និងចែកចាយនៅក្នុងខេត្តពោធិ៍សាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការចែកចាយទៅកាន់បណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសផងដែរ។

សកម្មភាពផលិតកម្មនិងការកែច្នៃក្រុមហ៊ុនខាងលើមិនត្រឹមតែជួយកាត់បន្ថយការនាំចូលជីគីមីពីបរទេស និងជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតការងារ និងប្រភពចំណូលបន្ថែមជូនដល់កសិករតាមរយៈការប្រមូលទិញលាមកសត្វពីប្រជាកសិករ ដែលស្របតាមគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្មបៃតង និងនិរន្តរភាពនៅកម្ពុជា៕