* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ថ្នាក់ដឹកនាំធនាគារ ARDB ចុះពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត នៅខេត្តប៉ៃលិន

19-07-2026 23:52

(ប៉ៃលិន)៖ ដោយទទួលបានការអនុញ្ញាតពី បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB), លោក បាន លឹម និងលោក ប៉ិច សានី អគ្គនាយករង នៃធនាគារ ARDB រួមទាំងសហការី នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមមាន់យកស៊ុត និងខ្សែច្រវាក់ផលិតកម្មកែច្នៃចំណី របស់ក្រុមហ៊ុន Agritech Farm ដែលមានទីតាំងស្ថិតនៅសង្កាត់សាលាក្រៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

បច្ចុប្បន្ន ក្រុមហ៊ុន Agritech Farm កំពុងចិញ្ចឹមមាន់យកស៊ុតចំនួន ២៣ ម៉ឺនក្បាល ដែលអាចផ្ដល់ស៊ុតប្រមាណជាង ២១ ម៉ឺនគ្រាប់ ក្នុង១ថ្ងៃ។ ទន្ទឹមនេះ ក្រុមហ៊ុនក៏មានការកែច្នៃចំណីមាន់ ដែលផ្សំពីវត្ថុធាតុដើមក្នុងស្រុក ដែលអាចផលិតចំណីបានប្រមាណ ១៦០ តោនក្នុង១ថ្ងៃ និងអាចបង្កើនការផលិតបន្ថែមទៀត តាមតម្រូវការអតិថិជន។

បន្ថែមពីនេះ ក្រុមហ៊ុនក៏បាននិងកំពុងពង្រីកផលិតកម្មទៅខេត្តផ្សេងៗទៀត និងគំរូអាជីវកម្ម ដល់កសិករដែលមានចំណាប់អារម្មណ៍ចិញ្ចឹមមាន់យកស៊ុត ផងដែរ។

ក្នុងដំណើរចុះត្រួតពិនិត្យនេះ លោកអគ្គនាយករង បានថ្លែងកោតសរសើរអំពីបច្ចេកទេសទំនើប និងការអភិវឌ្ឍសមត្ថភាពរីកចម្រើនបានឆាប់រហ័សរបស់ក្រុមហ៊ុន ដែលអាចផ្ដល់ឱកាសការងារ និងជំនាញដល់យុវជន ព្រមទាំងជំរុញផលិតកម្មក្នុងស្រុកឱ្យកាន់ប្រសើរ និងកាត់បន្ថយការនាំចូល៕