* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អេស្ប៉ាញ ដណ្តើមបានជើងឯក World Cup 2026 តាមរយៈយកឈ្នះអាហ្សង់ទីន ១-០ ក្នុងម៉ោងថែម និងគម្រប់បាន ២លើកស្មើបារាំង និងអ៊ុយរុយហ្គាយ (Video inside)

20-07-2026 06:46

(បរទេស)៖ នៅទីបំផុត ក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញ បានក្លាយម្ចាស់ជើងឯកពានរង្វាន់ពិភពលោក FIFA World Cup 2026 បន្ទាប់ពីផ្តួលគូប្រជែងពពកសអាហ្សង់ទីន ដោយលទ្ធផល ១-០ ក្នុងម៉ោងថែម ១៥នាទី ២ដងនៅវគ្គផ្តាច់ព្រ័ត្រនាម៉ោង ២រំលងអាធ្រាត្រឈានចូលព្រឹកថ្ងៃចន្ទ ទី២០ ខែកក្កដា (ម៉ោងនៅកម្ពុជា)។

នេះមានន័យថា ក្រុមខ្លាំងប្រចាំតំបន់អឺរ៉ុបមួយនេះ តាមស្មើកំណត់ត្រាបារាំង និងអ៊ុយរុយហ្គាយ ក្នុងនាមជាជើងឯក World Cup ២សម័យកាលដូចគ្នា។

ក្នុងការប្រកួត ៩០នាទីនៅកីឡដ្ឋាន New Jersey stadium ស្ថិតនៅសហរដ្ឋអាមេរិក អាហ្សង់ទីនស្ទើរតែគ្មានបាល់លេង និងរងសម្ពាធពីអេស្ប៉ាញយ៉ាងសន្ធាប់ ថែមទាំងបានបាត់បង់ខ្សែបម្រើ Enzo Fernandes ដោយសារទទួលបានកាតក្រហម (កាតលឿង២)។

ចូលដល់ម៉ោងថែម ១៥នាទី ២ដង លទ្ធផលស្មើ ០-០ សម្រាប់វគ្គទី១ និង Ferran Torres ដែលចូលលេងក្នុងនាមកីឡាករបម្រុង រកបាន ១គ្រាប់ជ័យជម្នះនៅដើមវគ្គ២ នៃម៉ោងថែមវគ្គទី២ និងរហូតដល់ចប់ការប្រកួតតែម្តង។

ទម្រាំបានក្លាយជាជើងឯកពិភពលោកនាពេលនេះ អេស្ប៉ាញបានឆ្លងកាត់ការប្រកួតលំបាកៗមានដល់ទៅ ៨លើក ក្នុងនោះដែរបំបាក់ក្រុមជើងឯករងកាល ៤ឆ្នាំមុនបារាំង ២-០ មុនមកយកឈ្នះម្ចាស់ការពារតំណែងជើងឯកអាហ្សង់ទីន នាពេលនេះ និងគម្រប់បាន ២លើកតាមស្មើបារាំង និងអ៊ុយរុយហ្គាយ ក្រោយធ្វើបានសម្រេចលើកដំបូងកាលឆ្នាំ២០១០។

ទោះជាយ៉ាងណា សម្រាប់ព្រឹតិ្តការណ៍ World Cup ដែលលេងរៀងរាល់ ៤ឆ្នាំ និងមាន ២៣លើកក្នុងរយៈពេល ៩៦ឆ្នាំ មានតែតំបន់អឺរ៉ុប និងអាមេរិកឡាទីនប៉ុណ្ណោះ រក្សាបានជើងឯកដដែលរួមមាន៖

១៖ តំបន់អឺរ៉ុប (UEFA)

អាល្លឺម៉ង់ ៤លើក
អ៉ីតាលី ៤លើក
បារាំង ២លើក
អេស្ប៉ាញ ២លើក
អង់គ្លេស ១លើក។

២៖ តំបន់អាមេរិកឡាទីន (CONMEBOL)

ប្រេស៊ីល ៥លើក
អាហ្សង់ទីន ៣លើក
អ៊ុយរុយហ្គាយ ២លើក៕