* ស៉្វ៉ីសដែលជាប្រទេសសុខសាន្តបំផុតមួយលើពិភពលោក ក៏គេចមិនផុតពីការផ្ទុះបាតុកម្ម ដែលកំពុងរាលដាលពេញទ្វីបអឺរ៉ុប
* ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា បន្តចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចតំបន់ច្រកបឹងត្រកួន ខេត្តបន្ទាយមានជ័យ
* រដ្ឋាភិបាលនាយករដ្ឋមន្រ្តីថៃ អានុទីន នឹងត្រូវប្រឈមការបោះឆ្នោតដកសេចក្តីទុកចិត្ត នៅខែធ្នូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បង្ហាញបណ្ណសម្គាល់សិទ្ធិកាន់កាប់ចំនួន ៥ប្រភេទ ដែលអាចស្នើសុំប្តូរថ្មីបាន !

20-07-2026 09:42

(ភ្នំពេញ)៖ ដើម្បីផ្តល់នូវសេវាគាប់ចិត្ត ស្របតាមទិសដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដីរាជធានីភ្នំពេញ បានបង្ហាញបណ្ណសម្គាល់សិទ្ធិកាន់កាប់ចំនួន ៥ប្រភេទ ដែលម្ចាស់កម្មសិទ្ធិករ ធនាគារ មីក្រូហិរញ្ញវត្ថុ និង ម្ចាស់បំណុលឯកជន អាចស្នើសុំប្តូរថ្មីបាន។

តាមរយៈបណ្តាញសង្គមផ្លូវការដែលបណ្តាញព័ត៍មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ លោក សារិន វណ្ណា បានបញ្ជាក់ដូចនេះថា ដើម្បីផ្តល់នូវសេវាគាប់ចិត្ត ស្របតាមទិសដៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ សូមម្ចាស់កម្មសិទ្ធិករ ធនាគារ មីក្រូហិរញ្ញវត្ថុ និង ម្ចាស់បំណុលឯកជន សូមមេត្តាជ្រាបថា៖

១- បណ្ណកម្មសិទ្ធិដែលគ្មាន QR-Code អាចស្នើសុំប្តូរបាន។

២- បណ្ណកម្មសិទ្ធិដែលមាន QR.Code រួចតែស្គេនមិនចេញ ក៏អាចប្តូរបានដែរ។

៣- បណ្ណកម្មសិទ្ធិមានហើយតែខុសលេខកូត ដោយព្រំប្រទល់រដ្ឋបាល តាមប្រព័ន្ធថ្មី(CIS) ក៏អាចប្តូរបានដែរ។

៤- ការសរសេរខុស អក្ខរាវិរុទ្ធ ឆ្នាំកំណើត ប្រភេទទ្រព្យ ឬ សាវតាផ្សេងៗ មន្ទីរ និងព្រីនបណ្ណកម្មសិទ្ធិថ្មី ជំនួសជៀសវាងការកែជាទឹកក្រហម ដែលធ្វើអោយប៉ាះពាល់ដល់តម្លៃចាត់ចែងនៃអចលនវត្ថុទៅថ្ងៃក្រោយ។

៥- ការប្តូរបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ (បណ្ណភោគៈ) មកជាបណ្ណកម្មសិទ្ធិ(Lmap) ស្របតាមក្រមរដ្ឋប្បវេណី ដោយតម្រូវអោយបង់កម្រៃសេវា ៦០មុឺនរៀលជូនរដ្ឋ តាមប្រកាសអន្តរក្រសួង រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់) និងក្រសួងក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុលើនីតិវិធីចុះបញ្ជីបំពេញបន្ថែម។

លោក សារិន វណ្ណា បានបន្ថែមថា យោងលើចំណុចដូចបានរៀបរាប់ខាងលើ មន្ទីរ និងរង់ចាំទទួលនូវសំណូមពរ និងសំណើររបស់បងប្អូនម្ចាស់កម្មសិទ្ធិករ ដោយក្តីគោរព និងទទួលស្វាគមន៍ដោយក្តីរីករាយ៕