* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោក ផាង វី ជួបសំណេះសំណាលជាមួយយុវជន និងចុះពិនិត្យការដ្ឋានសាងសង់ផ្លូវលំនៅឃុំទ្រា ខេត្តកំពង់ធំ

20-07-2026 11:39

(កំពង់ធំ)៖ នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សឃុំទ្រា លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា បានដឹកនាំក្រុមការងារជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមយុវជនក្នុងឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនាមតំណាងរបស់លោក ថោ ជេដ្ឋា លោក ផាង វី បានលើកឡើងពីតួនាទី និងសារៈសំខាន់នៃកម្លាំងយុវជន ដែលជាសសរទ្រូងដ៏រឹងមាំ និងជាកម្លាំងចលករដ៏សកម្មក្នុងការចូលរួមបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋាន។

លោកបានសង្កត់ធ្ងន់លើការអនុវត្តយុទ្ធសាស្ត្រ «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង» ដើម្បីធានាបាននូវប្រសិទ្ធភាពការងារខ្ពស់។

លោកប្រធានក្រុមការងារបានណែនាំដល់សមាជិកបក្ស និងយុវជនទាំងអស់ ឱ្យបន្តពង្រឹងសាមគ្គីភាព និងចុះជិតស្និទ្ធជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា ដើម្បីក្តាប់បាននូវកង្វល់ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកបានជំរុញឱ្យគ្រប់សមាជិកទាំងអស់ ត្រៀមលក្ខណៈសម្បត្តិឱ្យបានរឹងមាំ ដើម្បីឆ្ពោះទៅដណ្តើមជ័យជម្នះជូនគណបក្ស សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ។

នាថ្ងៃដដែល លោកប្រធានក្រុមការងារ និងក្រុមការងារ បានបន្តចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវលំមួយខ្សែ ដែលមានប្រវែង ១ ៣០០ម៉ែត្រ ស្ថិតក្នុងតំបន់អភិវឌ្ឍន៍ឆ្ពោះទៅកាន់វត្តទួលព្រះធាតុ។

ផ្លូវនេះគឺជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្ដី ថោ ជេដ្ឋា សម្រាប់ជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

បច្ចុប្បន្ន ការសាងសង់សម្រេចបានលទ្ធផលប្រមាណជាង ៩០% នៃគម្រោងទាំងមូល ហើយក្រុមការងារបានប្តេជ្ញាជំរុញឱ្យការដ្ឋាននេះបញ្ចប់តាមផែនការដែលបានកំណត់ ដើម្បីឆាប់បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ។