* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ពលរដ្ឋខ្សត់ខ្សោយ ១០គ្រួសារ នៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ទទួលបានអំណោយមនុស្សធម៌

20-07-2026 11:41

(ភ្នំពេញ)៖ លោក ស៉ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង លោក គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈាង វណ្ណៈ ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង លោក ស៊ិន សូត្រ ចៅសង្កាត់ប្អេរ និងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសិប្បកម្មសាប៊ូ BK ដឹកនាំដោយលោក ស្រេង ប៊ូឃាង អគ្គនាយក និងលោក សែម ផល្លា អគ្គនាយករង បានអញ្ជើញចុះចែកអំណោយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ ស្ថិតនៅសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

ក្នុងសកម្មភាពនាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា សង្កាត់ប្អេរ លោកប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានលើកឡើងថា សិប្បកម្មសាប៊ូ BK តែងតែបន្តចូលរួមក្នុងសកម្មភាពសប្បុរសធម៌ ដើម្បីចែករំលែកក្តីស្រឡាញ់ លើកទឹកចិត្ត និងសម្រាលទុក្ខលំបាកជូនបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ សកម្មភាពនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សិប្បកម្មក្នុងការចូលរួមអភិវឌ្ឍសង្គម និងរួមចំណែកជាមួយសហគមន៍។

ក្នុងឱកាសនេះ តំណាងសិប្បកម្មសាប៊ូ BK បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានផ្តល់កិច្ចសហការ និងការគាំទ្រយ៉ាងល្អប្រសើរ ធ្វើឱ្យកម្មវិធីនេះប្រព្រឹត្តទៅដោយរលូន កក់ក្តៅ និងទទួលបានជោគជ័យ៕