* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងបរិស្ថាន៖ គុណភាពខ្យល់ទូទាំងប្រទេស មានកម្រិត «ល្អណាស់» (Video inside)

20-07-2026 11:43

(ភ្នំពេញ)៖ ក្រសួងបរិស្ថាន​​ បានបង្ហាញពីស្ថានភាពគុណភាពខ្យល់នៅទូទាំងប្រទេសសម្រាប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ ដោយបង្ហាញថា គុណភាពខ្យល់ស្ថិតក្នុងកម្រិត «ល្អណាស់» និង «ល្អ»។ នេះជាដំណឹងដ៏ល្អមួយដែលឆ្លុះបញ្ចាំងពីបរិយាកាសស្អាត និងមានសុវត្ថិភាពសម្រាប់សុខភាពប្រជាពលរដ្ឋ។

យោងតាមសេចក្តីជូនដំណឹងនេះ កំហាប់ភាគល្អិតនិចលគិតជាមធ្យមសម្រាប់រយៈពេល ២៤ម៉ោង គឺស្មើនឹង ១១.០៤ µg/m3 ដែលទាបជាងស្តង់ដារកំណត់ ៥០ µg/m3 យ៉ាងច្រើន។ សន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) ត្រូវបានវាយតម្លៃថា «ល្អណាស់» ដែលជាកម្រិតខ្ពស់បំផុតនៃគុណភាពខ្យល់ល្អ។

ខេត្តចំនួន១៧ ដែលមានគុណភាពខ្យល់ «ល្អណាស់»​ (ពណ៌ខៀវ) រួមមាន៖ ខេត្តបន្ទាយមានជ័យ, ខេត្តកណ្តាល, ខេត្តបាត់ដំបង, ខេត្តកំពង់ស្ពឺ, ខេត្តកែប, ខេត្តព្រះវិហារ, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តមណ្ឌលគីរី, ខេត្តក្រចេះ, ខេត្តព្រះសីហនុ, ខេត្តកំពង់ឆ្នាំង, ខេត្តពោធិ៍សាត់, ខេត្តប៉ៃលិន, ខេត្តស្វាយរៀង, ខេត្តព្រៃវែង និង ខេត្តស្ទឹងត្រែង។

ចំណែកឯខេត្តចំនួន ៤ទៀត រួមមាន ខេត្តកោះកុង, រាជធានីភ្នំពេញ, ខេត្តរតនគិរី និង ខេត្តសៀមរាប ត្រូវបានវាយតម្លៃថាមានគុណភាពខ្យល់ «ល្អ» (ពណ៌បៃតង)។

ស្ថានភាពនេះបង្ហាញថា គុណភាពខ្យល់នៅទូទាំងប្រទេសកម្ពុជាមានលក្ខណៈល្អប្រសើរ ដែលរួមចំណែកដល់ការលើកកម្ពស់សុខភាពសាធារណៈ និងបរិស្ថានរស់នៅប្រកបដោយផាសុកភាព។ ក្រសួងបរិស្ថានបន្តជំរុញការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងការថែរក្សាបរិស្ថាន និងកាត់បន្ថយការបំពុលខ្យល់ ដើម្បីធានាបាននូវគុណភាពខ្យល់ល្អសម្រាប់ពេលអនាគត៕