* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងព័ត៌មាន ជំរុញប្រព័ន្ធផ្សព្វផ្សាយ​ និងអ្នកផលិតមាតិកា ចូលរួមផ្សព្វផ្សាយសារអប់រំបង្ការមេរោគអេដស៍ និងបញ្ហាគ្រឿងញៀន

20-07-2026 11:59

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានចេញសេចក្តីណែនាំដល់ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ឱ្យចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារអប់រំ ស្តីពីការបង្ការការពារការឆ្លងមេរោគអេដស៍ និងការបញ្ជ្រាបការយល់ដឹងពីបញ្ហាគ្រឿងញៀន។

ការជំរុញនេះធ្វើឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងជាសាធារណៈ និងរួមចំណែកកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃបញ្ហាទាំងពីរនេះដល់សង្គមជាតិ។

ឆ្លៀតក្នុងឱកាសនេះ ក្រសួងព័ត៌មានសូមសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ ដែលបានបំពេញតួនាទីដ៏ត្រឹមត្រូវ ដើម្បីលើកកម្ពស់សុខុមាលភាពសង្គម។

ជាមួយគ្នានេះ ដើម្បីបន្តសកម្មភាពខាងលើឱ្យបានកាន់តែផុលផុសក្រសួងព័ត៌មាន ក្រសួងសុខាភិបាល អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានសហការជាមួយក្រុមហ៊ុន MSA ផលិតនូវវីដេអូសារអប់រំចំនួន២ ដូចខាងក្រោម៖

តី១៖ ​សារអប់រំស្តីពីជំងឺអេដស៍ និងមេរោគអេដស៍ក្រោមចំណងជើងថា«កំហុសនៃទំនុកចិត្ត»
និងទី២៖ សារអប់រំស្តីពីគ្រឿងញៀនក្រោមចំណងជើងថា​​ «ច្រកទ្វារដំបូង»។

ក្រសួងព័ត៌មានសូមអំពាវនាវម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អ្នក ផលិតមាតិកា និងអង្គភាពសារព័ត៌មានទាំងអស់ បន្តចូលរួមសហការជួយផ្សព្វផ្សាយវីដេអូសារអប់រំទាំង២នេះ ឱ្យបានជាប់ជាប្រចាំ និងច្រើនដងក្នុងមួយថ្ងៃចាប់ពីថ្ងៃនេះតទៅ ដើម្បីឱ្យជ្រួតជ្រាបជាចំណេះដឹងក្នុងការបង្ការ និងទប់ស្កាត់បញ្ហានេះកាន់តែមានប្រសិទ្ធភាព។

ការផ្សព្វផ្សាយអំពីការបង្ការមេរោគអេដស៍ គឺជាកិច្ចការដ៏សំខាន់មួយ ដើម្បីការពារសុខភាពសាធារណៈ និងកាត់បន្ថយអត្រាឆ្លងថ្មី។ ប្រព័ន្ធផ្សព្វផ្សាយមានតួនាទីស្នូលក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវ និងទូលំទូលាយអំពីវិធីសាស្រ្តបង្ការ ការធ្វើតេស្ត និងការរស់នៅជាមួយមេរោគអេដស៍ប្រកបដោយការទទួលខុសត្រូវ ដើម្បីលុបបំបាត់ការរើសអើង និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍។

ជាមួយគ្នានេះ បញ្ហាគ្រឿងញៀននៅតែជាក្តីបារម្ភដ៏ធំមួយ ដែលបង្កផលវិបាកយ៉ាងធ្ងន់ធ្ងរដល់បុគ្គល គ្រួសារ និងសង្គមទាំងមូល រួមទាំងការរីករាលដាលនៃជំងឺអេដស៍ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងបន្តដាក់ចេញនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ជាបន្តបន្ទាប់ ដោយផ្តោតលើវិធានការគន្លឹះដូចជា ការអប់រំ ការបង្ការ ការព្យាបាល និងការស្តារនីតិសម្បទា។ ដូច្នេះ ការចូលរួមពីបណ្តាអង្គភាពសារព័ត៌មានក្នុងការផ្សព្វផ្សាយពីគ្រោះថ្នាក់នៃគ្រឿងញៀន ផលវិបាកចំពោះសុខភាព សេដ្ឋកិច្ច និងសន្តិសុខសង្គម ព្រមទាំងវិធីសាស្រ្តជៀសវាង និងស្វែងរកជំនួយ គឺជារឿងចាំបាច់បំផុត។

តាមរយៈការចូលរួមយ៉ាងសកម្មពីសំណាក់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ក្រសួងព័ត៌មានរំពឹងថា សារអប់រំទាំងនេះនឹងទៅដល់មហាជនកាន់តែទូលំទូលាយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសង្គមមួយដែលមានសុខុមាលភាព​សុវត្ថិភាព និងគ្មានការគំរាមកំហែងពីមេរោគអេដស៍ និងគ្រឿងញៀន៕