* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល អញ្ជើញសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជា នៅខេត្តកណ្តាល

20-07-2026 12:15

(កណ្តាល)៖ លោក ស៊ុយ ឆៃលាង ប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សមូលដ្ឋានខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី១៩ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងលើកស្លាកគណបក្សប្រជាជនកម្ពុជានៅភូមិព្រៃទម្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកគណបក្សជាច្រើនរូប។

ក្នុងឱកាសនោះ លោក ស៊ុយ ឆៃលាង បានពាំនាំនូវការសួរសុខទុក្ខពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ព្រមទាំងការផ្តាំផ្ញើសួរសុខទុក្ខពីលោក គួច ចំរើន និងលោក នូ សាខន។ លោកបានថ្លែងអំណរគុណដល់កងកម្លាំងប្រដាប់អាវុធដែលបានពលីជីវិត និងបន្តការពារជាតិមាតុភូមិ ធ្វើឱ្យប្រជាពលរដ្ឋអាចរស់នៅប្រកបមុខរបរដោយសុខសន្តិភាព។

លោកបានសង្កត់ធ្ងន់ថា ក្រោមមាគ៌ាដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ប្រទេសជាតិមានការរីកចម្រើន ឈានឡើង និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ លោកបានប្រៀបធៀបគណបក្សប្រជាជនកម្ពុជាទៅនឹង «ជំរំទេវតា» ដែលផ្តល់ភាពកក់ក្តៅ សុវត្ថិភាព និងសាមគ្គីភាពដល់សមាជិកទាំងអស់។

លោក ស៊ុយ ឆៃលាង ក៏បានរំលឹកដល់សមាជិកថ្មីចាស់ឱ្យចងចាំថ្ងៃកំណើតគណបក្ស២៨ មិថុនា ឆ្នាំ១៩៥១ និងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍។

លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅឆ្នាំ២០២៧ និងឆ្នាំ២០២៨ ខាងមុខ ព្រមទាំងជំរុញឱ្យយុវជនចូលរួមចំណែកកសាង និងការពារមាតុភូមិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការចូលរួមអភិវឌ្ឍសង្គម។

លោកក៏បានលើកឡើងពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាចុងក្រោយ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរមានជំនឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាពជាតិ និងរួមសាមគ្គីគ្នាដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕