* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បាល់ទះកម្ពុជា ពីមិនស្ថិតក្នុងកែវភ្នែកបណ្ដាប្រទេសក្នុងតំបន់ ត្រូវបានលើកតម្កើងជាស្ដេចបាល់ទះ តែមន្ដ្រីសហព័ន្ធ បន្ដដាក់ខ្លួនជានិច្ច

20-07-2026 12:31

(ភ្នំពេញ)៖ ការវិវឌ្ឍន៍ដ៏អស្ចារ្យរបស់ក្រុមបាល់ទះផ្នែកបុរស ជម្រើសជាតិកម្ពុជា រហូតបានក្លាយជាជើងឯកពានរង្វាន់អាស៊ីអាគ្នេយ៍ (SEA V.Cup ប្ដូរមកពីឈ្មោះ SEA V.League) លើកទី៦ ឆ្នាំ២០២៦ (ជើងទី១) នៅប្រទេសហ្វីលីពីន តាមរយៈការផ្ដួលក្រុមខ្លាំងៗប្រចាំតំបន់ ដូចជាថៃ និងឥណ្ឌូនេស៊ី កំពុងផ្ទុះការកោតសរសើរជាខ្លាំងពីមហាជន ទាំងក្នុង និងក្រៅប្រទេស ហើយមានប្រព័ន្ធផ្សព្វផ្សាយ និងអ្នកគាំទ្រអន្ដរជាតិបានលើកតម្កើងកម្ពុជា ប្រៀបបានជាស្ដេចបាល់ទះថ្មីប្រចាំតំបន់ទៀតផង។

បែបនេះក្ដី ក្នុងនាមសហព័ន្ធកីឡាបាល់ទះកម្ពុជា ពុំមានអំណួតដូចអ្វីដែលបានលើកឡើងនោះឡើយ ផ្ទុយទៅវិញ ក្រុមជម្រើសជាតិកម្ពុជា នៅតែរក្សាឥរិយាបទដាក់ខ្លួន គោរពគូប្រកួត និងបន្ដការខំប្រឹងហ្វឹកហាត់ពង្រឹងសមត្ថភាពជានិច្ច ដើម្បីធានានិរន្ដរភាពកាន់តែល្បីល្បាញនាថ្ងៃអនាគត។ នេះបើតាមការគូសបញ្ជាក់របស់លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធ និងជាប្រធានប្រតិភូដឹកនាំ ដែលកំពុងបន្ដដំណើរទៅប្រទេសឥណ្ឌូនេស៊ី ត្រៀមការប្រកួតជើងទី២ នៅព្រឹកនេះ។

មន្ដ្រីជាន់ខ្ពស់សហព័ន្ធខាងលើ បានរំឮកជាថ្មីពីអតីតកាលក្នុងវិញ្ញាសាបាល់ទះ ដោយវិស័យបាល់ទះកម្ពុជា មិនស្ថិតក្នុងកែវភ្នែករបស់បណ្ដាប្រទេសក្នុងតំបន់អាស៊ាននោះទេ អ្នកណាក៏គ្រឺតចង់ត្របាក់ ដូចខ្លាឃើញកូនម្រឹគ ប៉ុន្ដែក្រោយការធ្វើកំណែទម្រង់របស់សហព័ន្ធ រយៈពេល ៥ឆ្នាំចុងក្រោយ វិស័យបាល់ទះកម្ពុជាបានប្រែមុខមាត់ថ្មី ទាំងក្នុង និងក្រៅប្រទេស តាមរយៈការសម្រេចបាននូវសមិទ្ធផលល្អៗជាបន្ដបន្ទាប់។ ជាក់ស្ដែងការឈ្នះមេដាយស៊ីហ្គេម ២លើកជាប់គ្នា មុនបន្ដឈ្នះជើងឯក SEA V.Cup ពេលនេះ។

លោកថា ក្រោយកំណែទម្រង់របស់សហព័ន្ធ កាលឈ្នះមេដាយសំរឹទ្ធស៊ីហ្គេម លើកទី៣១ នៅវៀតណាម ប្រហែលគេគិតថា គ្រាន់តែជាសំណាង តែក្រោយការខំប្រឹងបន្ដរហូតឈ្នះមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ នៅកម្ពុជា បានធ្វើឲ្យបណ្ដាប្រទេសក្នុងតំបន់ ចាប់ផ្ដើមខ្លាចរអាកម្ពុជាបន្ដិច ដោយផ្លាស់ប្ដូរការគិត កម្ពុជាមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីតដៃ និងបង្អាក់ដំណើរឆ្ពោះទៅប្រជែងជើងឯករបស់បណ្ដាក្រុមខ្លាំងៗក្នុងតំបន់ មុនចំណាយពេល ២រដូវកាល ដើម្បីសម្រេចគោលដៅប្រជែងពាន SEA V.Cup ឆ្នាំនេះ។

លោកបណ្ឌិត អាំង សេរីពិសិដ្ឋ បន្ដថា «ឆ្នាំ២០២៦ នេះ យើងទើបបានចូលលេង SEA V.League ២ដងទេ បន្ទាប់ពីការចូលរួមលើកទី១ យើងចាប់ផ្ដើមពីសេរ៉ូ តែយើងមិនបានបោះបង់ក្ដីស្រមៃនោះទេ យើងមានសុបិន និងគោលដៅរួមគ្នា គឺធ្វើម៉េចជ្រោងទង់ជាតិកម្ពុជាឲ្យខ្ពស់មុខខ្ពស់មាត់លើឆាកអន្ដរជាតិ តាមរយៈវិស័យបាល់ទះកម្ពុជា។ បច្ចុប្បន្ននេះ យើងមិនមានអំណួតថា យើងខ្លាំងទេ ប៉ុន្ដែយើងទុកឲ្យបណ្ដាសារព័ត៌មានបរទេស ក៏ដូចជាបងប្អូនតាមបណ្ដាប្រទេសផ្សេងៗ លោកវាយតម្លៃវិញ។

ជាក់ស្ដែងនៅការប្រកួតនៅ Candon City យើងឃើញថា មានសារព័ត៌មានអន្ដរជាតិ គេបានលើកតម្កើងពីបាល់ទះកម្ពុជាយើង គឺខ្លាំង ហើយចាត់ទុក យើងជាស្ដេចបាល់ទះនៅក្នុងតំបន់ហើយ តែយើងមិនមានអំណួត ដូចអ្វីដែលបានលើកទេ ផ្ទុយទៅវិញ មានតែការខិតខំប្រឹងប្រែងបន្ដទៀត ដើម្បីធ្វើឲ្យនិរន្ដរភាពបាល់ទះរបស់យើង កាន់តែល្បីរន្ទឺសុះសាយតទៅមុខថែមទៀត»។

គួរដឹងថា ក្រោយបើកទំព័រប្រវត្តិសាស្ដ្រថ្មី ដោយប្រែក្លាយពីក្រុមមិនស្ថិតក្នុងកែវភ្នែករបស់បណ្ដាប្រទេសក្នុងតំបន់ ក្លាយជាជើងឯកពានរង្វាន់ SEA V.Cup 2026 (ជើងទី១) ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នៅបន្ដបេសកកម្មការប្រកួតជើងទី២ នៅប្រទេសឥណ្ឌូនេស៊ីវិញម្ដង ដែលការប្រកួតនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដាខាងមុខ។ ចាំមើលតើក្រុមជម្រើសជាតិកម្ពុជា នឹងអាចបង្កើតប្រវត្តិសាស្ដ្រថ្មីបន្ថែមទៀត ក្នុងនាមប្រទេសទី៣ ដែលគ្រងជើងឯក ទាំងជើងទី០១ និងជើងទី០២ បានឬទេ ខណៈកំណត់ត្រានេះ ឥណ្ឌូនេស៊ី និងថៃ ធ្លាប់ធ្វើបានរួចមកហើយ កាលពីឆ្នាំ២០២៣ និងឆ្នាំ២០២៤៕