* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មហាឧបាសិកា ខៀវ ស៊ីណា និងលោកស្រីបណ្ឌិត ជាសិរី នាំទៀនវស្សា និងទេយ្យទៀនប្រគេនដល់វត្ត៦៦ស្ថិតក្នុងស្រុកសន្ទុក

20-07-2026 12:50

(កំពង់ធំ)៖ មហាឧបាសិកា ខៀវ ស៊ីណា ជា ចាន់តូ និងលោកស្រីបណ្ឌិត ជាសិរី សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកសន្ទុក កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ បាននាំយកទៀនព្រះវស្សា ទេយ្យទៀន ព្រមទាំងបច្ច័យដែលជាទឹកចិត្តប្រកបដោយសុទ្ធាជ្រះថ្លារបស់លោកស្រីបណ្ឌិត និងមហាឧបាសិកា ខៀវ ស៊ីណា ជាចាន់តូ និងទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ដល់វត្តចំនួន៦៦វត្តស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ។

ពិធីចូលព្រះវស្សានេះត្រូវបានប្រជាជនកម្ពុជា គោរពប្រតិបត្តិធ្វើជារៀងរាល់ឆ្នាំតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសន សម្រាប់ឆ្នាំ២០២៦ ពិធីចូលព្រះវស្សាគឺប្រព្រឹត្តិចំថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោកស្រីបណ្ឌិត ជាសិរី បានជម្រាបពីការផ្ដាំផ្ញើរសាកសួសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រគេនដល់ព្រះសង្ឃគ្រប់ៗព្រះអង្គក៏ដូច លោកយាយលោកតាចាស់ព្រឹទ្ធាចារ្យ តាមអារមទូទាំងស្រុក ដោយសេចក្ដីគោរពនិងនឹករលឹកបំផុត។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងឲ្យដឹងថា បុណ្យកុសលនាពេលនេះ សូមឧទ្ទិសជូនដល់ជីដូន ជីតា មាតា បិតា និងញ្ញាត្តិតិការទាំង៧សណ្ដាន បានចែកឋានកាន់លោកខាងមុខនោះ និងមួយចំណែកទៀតក៏បាបឧទ្ទិសជូន ចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានបូជាអាយុ ជីវិតដើម្បីបុព្វហេតុការពារជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិតក្នុងបរបប្រល័យពូជសាសន៍ប៉ុល ពត នោះផងដែរ។

ទៀនព្រះវស្សា ទេយ្យទៀន និងបច្ច័យមាន តដែលបានវេប្រគេន ដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស សម្រាប់វត្តទាំង៦៦ ក្នុងស្រុកសន្ទុកនាពេលនេះរួមមានបច្ច័យចំនួន១៨លានរៀល និងទៀនវស្សាចំនួន១២២គូ,អង្ក១៧៩បាវ ទឹកបរិសុទ្ធចំនួន១៣២កេស,,ទឹកក្រូចចំនួន១៣២កេស, មីជាតិ១៣២កេស, ត្រីខចំនួន១៣២យួរ, ទឹកស៊ីអីវចំនួន១៣២ យួ,ទឹកត្រីចំនួន១៣២យួ, អំបិល១៣១០គីឡូក្រាម ,ស្ករសចំនួន១២៥បាវ ទឹកដោះគោខាប់ ចំនួន៧៣កេស, ស្លាដក៦៦៕