លោក យឹម លាត នាំទៀនវស្សា និងទេយ្យទៀតប្រគេនដល់វត្តចំនួន២៥ស្ថិតក្នុងស្រុក ប្រាសាទសំបូរ ខេត្តកំពង់ធំ

20-07-2026 13:08

(កំពងធំ)៖ លោក យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បាននាំយកទៀនព្រះវស្សា ទេយ្យទៀន និងព្រមទាំងបច្ច័យដែលជាទឹកចិត្ត ប្រកបដោយសុទ្ធាជ្រះថ្លា របស់លោកស្រីបណ្ឌិត ជាសិរី ទៅប្រគេន
ព្រះសង្ឃគង់ចាំព្រះវស្សាដល់វត្តចំនួន២៥វត្ត ស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ពិធីចូលព្រះវស្សាឆ្នាំនេះគឺប្រព្រឹត្តិទៅត្រូវថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។

លោក យឹម លាត បានថ្លែងឲ្យដឹងថា រាល់សមិទ្ធផលនានាក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រក្នុងស្រុកប្រាសាទសំបូរ កើតចេញពីការខិតខំកសាងយកចិត្តទុកដាក់ ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជានិតិកាលទី៧ដឹកនាំដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែតនិងក្រុមការងារចុះជួយមូលដ្ឋាន ស្រុកប្រាសាទសំបូរ។

តាមរយៈបុណ្យកុសលដែលកើតចេញនាពេលនេះលោក យឹម លាត ក៏បានឧទ្ទិសជូនចំពោះដល់វិញ្ញាណនៃវិរៈយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ៗជំនាន់ បានបូជាអាយុ ជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជានកម្ពុជា ដែលស្លាប់បាត់បង់ជីវិត ក្នុងបរបប្រល័យពូជសាសន៍ ប៉ុល ពត និងបានបូងសួងដល់វត្ថុសក្កិសិទ្ធិ ក្នុងលោកសូមជួយតាមឃុំគ្រងការពារ ដល់វរៈយុទ្ធជនការពារព្រំដែនទាំងអស់ ឲ្យមានសេចក្ដីសុខ និងឈ្នះអស់មាសត្រូវគ្រប់ទិសទីដែរ។

ទៀនព្រះវស្សា ទេយ្យទៀន និងបច្ច័យដែលបានវេប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ កាលត្រីមាសសម្រាប់វត្តទាំង២៥វត្ត ក្នុងស្រុកប្រាសាទនាពេលនោះមានបច្ច័យសរុបចំនួន១០លាន២២៥ម៉ឺនរៀល និងទៀនវស្សាចំនួន២៥គូ, អង្ក៦៤បាវ, ទឹកបរិសុទ្ធចំនួន
៥៤យួ, ទឹកក្រូចចំនួន៥៤កេស,មីជាតិ៥៤កេស, ត្រីខចំនួន៥៤យួ,ទឹកស៊ីអីវចំនួន៥៤យួរ,ទឹកត្រីចំនួន៥៤យួរ, ប្រហុក២គីឡូក្រាម អំបិល៥១០គីឡូក្រាម ,ស្ករសចំនួន៦៤បាវ, ទឹកដោះគោខាប់ចំនួន២៥កេស, ស្លាដក២៥៕