* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សាខាសមាគមនារីខេត្តពោធិ៍សាត់ ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដើម្បីឧទ្ទិសកុសលជូនវីរកងទ័ព និងពង្រឹងសាមគ្គីភាពក្នុងសង្គម

20-07-2026 14:07

(ពោធិ៍សាត់)៖ ក្នុងបរិយាកាសដ៏មានអត្ថន័យ នៃរដូវកាលបុណ្យចូលព្រះវស្សា នាថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយសសាខាសមាគមនារីខេត្ត និងលោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកា បានដឹកនាំក្រុមការងារចុះបំពេញបេសកកម្មប្រកបដោយសទ្ធាជ្រះថ្លា ដោយបាននាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានជាច្រើនមុខ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅក្នុងវត្តកែវវិជ័យ, វត្តព្រែកស្តី, វត្តសុវណ្ណស្លាកែត និងបូជនីដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង ក្នុងខេត្តពោធិ៍សាត់។

ក្នុងឱកាសដ៏វិសេសវិសាលនោះ លោកស្រី អាំង សុជាតា ខូយរីដា បានមានប្រសាសន៍ថា ការប្រគេនទៀនវស្សា និងទេយ្យទាននៅពេលនេះ មិនត្រឹមតែជាការគោរពតាមទំនៀមទម្លាប់ដ៏ល្អប្រពៃ នៃព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែជាការឧទ្ទិសកុសលផលបុណ្យដ៏ថ្លៃថ្លាជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិតការពារបូរណភាពទឹកដីកម្ពុជា។

លោកស្រីបានបន្តទៀតថា យើងមានសន្តិភាពសព្វថ្ងៃនេះ ក៏ដោយសារតែការលះបង់ដ៏ធំធេងរបស់វីរកងទ័ពយើង។ ដូច្នេះ កុសលផលបុណ្យដែលយើងបានធ្វើនៅថ្ងៃនេះ សូមឧទ្ទិសជូនដល់ដួងវិញ្ញាណក្ខន្ធអ្នកទាំងនោះ និងសូមបារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សាការពារវីរកងទ័ព ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមព្រំដែន សូមឱ្យលោកទាំងនោះមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងជួបតែជ័យជំនះគ្រប់ភារកិច្ច ដើម្បីជាខែលដ៏រឹងមាំសម្រាប់មាតុភូមិយើង។

លោកស្រី អាំង សុជាតា ខូយរីដា បានសង្កត់ធ្ងន់ថា បុណ្យចូលព្រះវស្សាដែលនឹងឈានចូលមកដល់នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ គឺជាពេលវេលាដ៏សំខាន់សម្រាប់ព្រះសង្ឃក្នុងការសិក្សាធម៌វិន័យ។ ការដែលប្រជាពុទ្ធបរិស័ទនាំគ្នាប្រគេនទៀនព្រះវស្សា គឺជាការជួយសម្រាលការលំបាករបស់ព្រះសង្ឃក្នុងរដូវកាលវស្សា ដែលពិបាកក្នុងការនិមន្តបិណ្ឌបាត្រ។ ការធ្វើបែបនេះ មិនត្រឹមតែជួយទ្រទ្រង់ព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ប៉ុន្តែគឺជាការអប់រំចិត្តគំនិតប្រជាពលរដ្ឋឱ្យចេះចែករំលែក និងមានសាមគ្គីភាពជាមួយគ្នា។

លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគណៈកម្មការ អាចារ្យវត្ត និងពុទ្ធបរិស័ទទាំងអស់ ដែលបានផ្តល់ការសម្របសម្រួល និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាទំនៀមទម្លាប់ដ៏ល្អនេះ។ កម្មវិធីនេះគឺជាសក្ខីភាពបញ្ជាក់ពីកម្លាំងចិត្ត និងទឹកចិត្តសប្បុរសធម៌របស់ស្ត្រីខ្មែរ ដែលតែងតែឈរនៅជួរមុខក្នុងការងារសង្គម និងការតបស្នងសងគុណដល់វីរជនមាតុភូមិ។

បើតាមលោកស្រី ឈឹម ស៊ីណា សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មការសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ បានជម្រាបជូនថា ក្នុងនាមជាសមាគមនារី ពួកយើងតែងតែយកចិត្តទុកដាក់ខ្ពស់ទៅលើការងារសង្គម និងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា។ ក្នុងឆ្នាំនេះ ក្រុមការងារបានរៀបចំទៀនវស្សា និងទេយ្យទានយ៉ាងសម្រិតសម្រាំង ដោយមានការចូលរួមចំណែកពីសមាជិកាគ្រប់លំដាប់ថ្នាក់។

សម្រាប់វត្តទាំង៣ (វត្តកែវវិជ័យ, វត្តព្រែកស្តី និងវត្តសុវណ្ណស្លាកែត) គណៈកម្មការសាខា បានប្រគេនបច្ច័យកសាង ចំនួន១លានរៀល, ទៀនចំណាំព្រះវស្សាមួយគូ, អង្ករ១០០គីឡូក្រាម រួមជាមួយគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ចាំបាច់ជាច្រើនទៀត។ ចំពោះបូជនីដ្ឋានទេពឧកញ៉ា ឃ្លាំង មឿង និងទេពជំទាវ ខាន់ ខៀវ ក៏ត្រូវបានប្រគេនបច្ច័យ និងទៀនវស្សាផងដែរ ដើម្បីថែរក្សាកន្លែងសក្ការៈបូជានេះ ឱ្យកាន់តែមានសោភ័ណភាព៕