* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយក ARDB: កសិករគួរកែប្រែផ្នត់គំនិតធ្វើកសិកម្មបែបឆ្លាតវៃ និងត្រូវចេះរកថ្លៃដើមផលិតឱ្យឃើញ ទើបទទួលបានផលចំណេញ

20-07-2026 14:47

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានរំលឹកជូនកសិករថា ក្នុងបរិបទថ្មីនេះកសិករគួរកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្មដោយអនុវត្តដាំដុះឆ្លាតវៃ​ និងត្រូវនេះរកថ្លៃដើមផលិតឱ្យឃើញក្នុង១ឯកតា ទើបធ្វើស្រែមិនខាត និងបានចំណេញ។

ការលើកឡើងរបស់លោកបណ្ឌិត កៅ ថាច ធ្វើឡើងក្នុងឱកាសលោកបណ្ឌិតចុះជួបសំណេះសំណាល និងសួរសុខទុក្ខដោយផ្ទាល់ ជាមួយបងប្អូនប្រជាកសិករ ក្នុងស្រុកបរិបូរណ៍ខេត្តកំពង់ឆ្នាំង ដែលមានការញ្ជើញចូលរួមពីលោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង, លោក ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង, លោកចេង ច័ន្ទដូណា អភិបាលស្រុកបរិបូរណ៍ អ្នកជំនាញ វារីវប្បកម្ម, សាកវប្បកម្ម, មេភូមិ មេឃុំ, និងប្រជាកសិករមកពីឃុំទាំង ១១នៃស្រុកបរិបូរណ៍ សរុបប្រមាណ៣៨២រូប។

លោកបណ្ឌិត កៅ ថាច បានថ្លែងជម្រាបជូន ដល់ប្រជាកសិករថា សមាគមបណ្តាញកសិករតេជោ បង្កើតឡើងក្នុងគោលបំណងទី១ ធ្វើជាស្ពានចំលងទៅរកប្រភពហិរញ្ញវត្ថុ, បច្ចេកទេសដាំដុះ ចិញ្ចឹមសត្វ, និងជាអ្នកចម្លងសំឡេងពីកង្វល់របស់កសិករទៅដល់ថ្នាក់ដឹកនាំ ទី២ ជាខែលការពារផ្លូវច្បាប់ដល់កសិករពីការកេងប្រវ័ញ្ច។

បណ្ឌិតប្រតិភូរូបនេះក៏បានចែករំលែកនូវគន្លឹះសំខាន់ៗ ដល់កសិករពិចារណា ជំរុញឱ្យបង្កើនការដាំដុះឆ្លាតវៃ ចេះគណនាថ្លៃដើម ដែលនាំទៅរកផលចំណេញច្រើន។ លើសពីនេះដើម្បីឱ្យការធ្វើកសិកម្មរបស់បងប្អូនកសិករទទួលបានប្រាក់ចំណេញខ្ពស់ និងមានចីរភាព ដោយសង្កត់ធ្ងន់លើការកែប្រែផ្នត់គំនិត នៃការធ្វើកសិកម្ម ដោយការដាំដុះឆ្លាតវៃ និងត្រូវរកថ្លៃដើមឱ្យឃើញ។

លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណ ចំពោះលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកចែករំលែកព័ត៌មាន ចំណេះដឹង និងចំណេះធ្វើសំខាន់ៗ ពាក់ព័ន្ធនឹងយន្តការគាំទ្រ និងដំណោះស្រាយផ្សេងៗ ជូនដល់បងប្អូនប្រជាកសិករនៅក្នុងខេត្តកំពង់ឆ្នាំងនាពេលនេះ៕