* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងជាង ២០,០០០នាក់ ទទួលសេវាពិនិត្យព្យាបាលជំងឺភ្នែក និងទទួលវ៉ែនតាដោយឥតគិតថ្លៃ

20-07-2026 15:10

(កំពង់ឆ្នាំង)៖ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៦ មានកម្មវិធីពិនិត្យព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាជូនដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ កម្មវិធីនេះគឺជាកិច្ចសហការរវាងមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យព្រះអង្គឌួងរាជធានីភ្នំពេញ ជាមួយនឹងមូលនិធិ (ហ្វ្រេដហូឡូ)។ កម្មវិធីនេះមានគោលបំណងផ្ដល់ការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលអញ្ជើញ មកទទួលសេវាពិនិត្យព្យាបាលទូទាំងខេត្តមានចំនួន ២០,០០០នាក់។

កម្មវិធីនេះមានការអញ្ជើញចូលរួមពីលោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត, លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង, លោកវេជ្ជបណ្ឌិត បាក់ តូក្យូ នាយកមូលនិធិ (ហ្វ្រេដហូឡូ), លោកវេជ្ជបណ្ឌិត ទុំ សម្បត្តិ ប្រធានមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, និងលោកសាស្ត្រាចារ្យ វេជ្ជបណ្ឌិត លោក-លោកស្រី បុគ្គលិកមន្ទីរសុខាភិបាល និងប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានលើកឡើងថា ដោយមានការណែនាំពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដើម្បីរៀបចំកម្មវិធីមនុស្សធម៌ផ្នែកសុខាភិបាល ជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងរបស់យើង ដូច្នេះនៅថ្ងៃនេះផងដែរ នៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង ក៏បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តរបស់យើង តាមការណែនាំរបស់លោកអភិបាលខេត្ត។ កម្មវិធីនេះ មន្ទីរពេទ្យបង្អែកខេត្ត ក៏តែងតែបានសហការជាមួយមន្ទីរពេទ្យព្រះអង្គឌួង រៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក និងចែកវ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ ក្នុងគោលបំណងជួយកាត់បន្ថយបន្ទុកជីវភាពរបស់ប្រជាពលរដ្ឋ។ ដោយឡែកថ្ងៃនេះ មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យព្រះអង្គឌួងរាជធានីភ្នំពេញ និងដោយមានការចូលរួមពីមូលនិធិ (ហ្វ្រេដហូឡូ) បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺភ្នែក និងចែកវ៉ែនតាជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃចំនួន ២០,០០០នាក់ផងដែរ។

លោកវេជ្ជបណ្ឌិតបានឲ្យដឹងទៀតថា ភ្នែកជាសរីរាង្គដ៏សំខាន់ ដែលការបាត់បង់គំហើញ មិនត្រឹមតែប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបានប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារទៀតផង។ កម្មវិធីនេះគឺមានបំណងនាំមកនូវពន្លឺ និងស្នាមញញឹមឡើងវិញជូនប្រជាពលរដ្ឋ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា រយៈពេល ១ឆមាសឆ្នាំ២០២៦កន្លងមក ក្រុមការងារមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានចុះធ្វើការអប់រំ ពិនិត្យ និងវាស់វ៉ែនតា ព្រមទាំងផ្ដល់វ៉ែនតាជូនប្រជាពលរដ្ឋបានចំនួន២៨លើក ដែលគិតជាចំនួនប្រជាពលរដ្ឋប្រមាណជាង៤ពាន់នាក់ និងបានបញ្ជូនអ្នកជំងឺមកមន្ទីរពេទ្យប្រមាណជិត៨០០នាក់។ បន្ថែមពីលើនេះទៀត មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងក៏បានចែកវ៉ែនតាមើលជិត សរុបប្រមាណជាង៨ពាន់ដើម ដែលពលរដ្ឋបានទៅពិនិត្យនៅតាមមណ្ឌលសុខភាព និងបានបោះជាជំរំក្នុងការទទួលសេវាព្យាបាលចំនួន២លើក នៅមន្ទីរពេទ្យបរិបូរណ៍ និងកំពង់ត្រឡាច ដែលមានពលរដ្ឋមកទទួលសេវាពិនិត្យព្យាបាលជាង៦០០នាក់ និងអ្នកវះកាត់ព្យាបាលភ្នែកជិត៥០០នាក់ផងដែរ។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ទៀតថា ជាមួយនឹងអត្រាពិការភ្នែក និងការថយចុះនៃគំហើញនៅតែខ្ពស់ ជាពិសេសនៅក្នុងចំណោមប្រជាពលរដ្ឋដែលមានវ័យចាស់ ក្នុងនោះជំងឺបាយភ្នែកក៏នៅតែជាមូលហេតុចម្បងផងដែរ។ លោកវេជ្ជបណ្ឌិតមានជំនឿយ៉ាងមុតមាំថា កម្មវិធីដូចថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ឆ្នាំ២០២១-២០៣០ សម្រាប់ការការពារ និងលុបបំបាត់ការពិការភ្នែកនៅកម្រិតមូលដ្ឋាន និងកម្រិតជាតិ។ មន្ទីរសុខាភិបាលខេត្ត ក៏កំពុងព្យាយាមដោះស្រាយបញ្ហាទាំងអស់នេះ តាមកិច្ចសហប្រតិបត្តិការជាមួយមន្ទីរពេទ្យព្រះអង្គឌួង និងដៃគូអភិវឌ្ឍន៍នានា សំដៅការកាត់បន្ថយភាពពិការភ្នែកឲ្យមានប្រសិទ្ធភាព។

លោក ម៉ឹង វុធី អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានថ្លែងអំណរគុណក្រុមគ្រូពេទ្យព្រះអង្គឌួង និងមូលនិធិ (ហ្វ្រេដហូឡូ) ដែលបានខិតខំយកចិត្តទុកដាក់ព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងចំនួនជាង២០,០០០នាក់ ដោយឥតគិតថ្លៃនាថ្ងៃនេះ។ លោកអភិបាលរងខេត្តក៏បានមានប្រសាសន៍លើកឡើងដែរថា ជាការពិតណាស់ភ្នែកគឺជាសរីរាង្គដ៏សំខាន់មួយដែលជួយឲ្យយើងមើលឃើញពិភពលោកជុំវិញខ្លួន ដូច្នេះការថែទាំភ្នែកឲ្យបានល្អគឺពិតជាចាំបាច់ណាស់សម្រាប់យើងគ្រប់គ្នា។ ការពិនិត្យ និងថែទាំភ្នែកជាប្រចាំឲ្យបានត្រឹមត្រូវ គឺជាគន្លឹះដើម្បីរក្សាភ្នែករបស់យើងឲ្យមានសុខភាពល្អ និងមើលឃើញច្បាស់បានយូរអង្វែង។

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែទាំភ្នែកឲ្យបានល្អជាប្រចាំសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ដើម្បីធានាបាននូវសុខភាពភ្នែកល្អ និងបង្ការបញ្ហាផ្សេងៗ។ កាលណាភ្នែករបស់យើងមានសុខភាពល្អ អាចឲ្យយើងបំពេញការងារប្រចាំថ្ងៃបានយ៉ាងងាយស្រួល ទាំងការរៀនសូត្រ ធ្វើការ និងចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដែលទាំងអស់នេះជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត និងបង្កើនជីវភាពរស់នៅរបស់យើងទាំងអស់គ្នា៕