* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពង្រឹងការអប់រំ គឺពង្រឹងពីកម្រិតមូលដ្ឋានមក ជាពិសេសការបណ្តុះបណ្តាលរក្សាពេល១២ឆ្នាំនៅកម្រិតចំណេះដឹងទូទៅ គឺសំខាន់ណាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចមិនមានទម្លាប់មើលតែរបាយការណ៍នោះទេ គឺត្រូវចុះផ្ទាល់ ឬជួបផ្ទាល់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយសិស្សទាំងជាង ១២ម៉ឺននាក់ ដែលបានប្រលងជាប់បាក់ឌុប ដោយជោគជ័យ។
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A, ឆ្នាំនេះសម្តេចជួបសិស្សនិទ្ទេស A ពីរលើក
* រាជរដ្ឋាភិបាលកម្ពុជា ចេញអនុក្រឹត្យជ្រើសរើសពលរដ្ឋ ១០ ០០០នាក់ ដើម្បីចូលបំពេញកាតព្វកិច្ចយោធា ឆ្នាំ២០២៦
* ជប៉ុន ផ្តល់ឥណទានសម្បទានដល់កម្ពុជា ២០០លានដុល្លារ សម្រាប់អនុវត្តគម្រោងគាំទ្របន្ទាន់ លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព
* Fresh Exclusive: នៅពេលអាមេរិករវល់នឹងសង្គ្រាម ខណៈចិនបង្កើនការទូត៖ តើកម្ពុជាគួរជឿលើពាក្យសន្យា ឬលទ្ធផលជាក់ស្តែងក្នុងការរក្សាសន្តិភាព?
* រដ្ឋសភាកម្ពុជា ចេញញត្តិថ្កោលទោសដាច់អហង្ការចំពោះក្រុមឧទ្ទាមក្រៅច្បាប់ ដែលបង្កើតរដ្ឋសភាខុសច្បាប់នៅទីក្រុងប៉ារីស និងប្រកាសផ្តន្ទាទោសតួអង្គពាក់ព័ន្ធ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយសម្ដេចធិបតី ហ៊ុន ម៉ាណែត ជូនប្រជាពលរដ្ឋខ្វះខាតជាង ៤០០គ្រួសារ នៅក្រុងសិរីសោភ័ណ

20-07-2026 15:13

(បន្ទាយមានជ័យ)៖ លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចុះមូលដ្ឋានក្រុងសិរីសោភ័ណ នាំយកអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៤៣២គ្រួសារ នៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីប្រគល់អំណោយនេះបានធ្វើឡើងនៅក្នុងសង្កាត់ទាំង៧ នៃក្រុងសិរីសោភ័ណ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ អ្នកតំណាងមណ្ឌលបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោក អ៊ុំ រាត្រី បានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប។ រាជរដ្ឋាភិបាលតែងតែគិតគូរ និងចាត់ក្រុមការងារចុះតាមមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហា និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋ បានទាន់ពេលវេលា មិនថាក្នុងកាលៈទេសៈណានោះទេ។

អំណោយដែលបានចែកជូនដល់ប្រជាពលរដ្ឋទាំង ៤៣២គ្រួសារ រួមមានអង្ករ ២០គីឡូក្រាម និងមីមួយកេស សម្រាប់មួយគ្រួសារ។ ប្រជាពលរដ្ឋដែលទទួលបានអំណោយទាំងនេះមាននៅក្នុងសង្កាត់កំពង់ស្វាយ ១០២គ្រួសារ, សង្កាត់កោះពង់សត្វ ២០គ្រួសារ, សង្កាត់ម្កាក់ ៨៨គ្រួសារ, សង្កាត់អូរអំបិល ៥០គ្រួសារ, សង្កាត់ភ្នៀត ៥៨គ្រួសារ, សង្កាត់ព្រះពន្លា ៦៤គ្រួសារ និងសង្កាត់ទឹកថ្លា ៥០គ្រួសារ។ ការចែកអំណោយនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការគិតគូររបស់ថ្នាក់ដឹកនាំចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត៕