* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាជ្ញាធរស្រុកបូរីជលសារ រៀបចំពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ឆ្ពោះទៅកាន់វត្តជាប់ព្រំដែន

20-07-2026 15:19

(តាកែវ)៖ លោក ស៊ូ ភិរម្យ អភិបាលស្រុកបូរីជលសារ រួមជាមួយមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងពុទ្ធបរិស័ទជិតឆ្ងាយជាច្រើន បានរៀបចំពិធីដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ បរមគ្រូនៃយើង ប្រកបដោយភាពអធិកអធម និងសទ្ធាជ្រះថ្លា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

ពិធីដ៏មានសារៈសំខាន់នេះ ត្រូវបានរៀបចំឡើងដើម្បីដង្ហែព្រះបរមសារីរិកធាតុ ឆ្ពោះទៅកាន់វត្តសង្គមមានជ័យ ដែលស្ថិតនៅជាប់ព្រំដែនវៀតណាម ក្នុងភូមិសង្គមមានជ័យ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ លោក ស៊ូ ភិរម្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះសង្ឃ អាជ្ញាធរ និងបងប្អូនប្រជាពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមយ៉ាងសកម្មក្នុងពិធីដង្ហែព្រះបរមសារីរិកធាតុនេះ។ លោកបានគូសបញ្ជាក់ពីទឹកចិត្តសប្បាយរីករាយ និងសទ្ធាជ្រះថ្លាយ៉ាងក្រៃលែង ក្នុងនាមជាអ្នកកាន់ព្រះពុទ្ធសាសនា។

ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានលើកឡើងពីតម្លៃដ៏មហាសាលនៃសុខសន្តិភាព ដែលជាកត្តាចម្បងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រួមទាំងវិស័យសាសនាដែលមានសុខដុមរមណីយកម្ម។

លោក ស៊ូ ភិរម្យ បានបន្តទៀតថា សុខសន្តិភាពបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋអាចរៀបចំពិធីបុណ្យទានផ្សេងៗតាមជំនឿរបស់ខ្លួនដោយសេរី។ ឆ្លៀតក្នុងឱកាសនេះ លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសុខសន្តិភាពដែលរកបានដោយលំបាកនេះ ឱ្យស្ថិតស្ថេរគង់វង្សជានិរន្តរ៍ ដើម្បីបន្តធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនបន្តទៀត។

លោក នាក់ សុខរឿន ជាប្រជាពុទ្ធបរិស័ទនៅឃុំកំពង់ក្រសាំង បានបង្ហាញក្តីសប្បាយរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមដង្ហែព្រះបរមសារីរិកធាតុ ព្រះសម្មាសម្ពុទ្ធ ដែលជាសាសនារបស់រដ្ឋ មកកាន់វត្តសង្គមមានជ័យ ក្រោមម្លប់នៃសន្តិភាពដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត។ ពិធីនេះបានឆ្លុះបញ្ចាំងពីជំនឿសាសនាដ៏រឹងមាំ និងការដឹងគុណចំពោះសន្តិភាពដែលនាំមកនូវការរីកចម្រើនគ្រប់វិស័យ៕