* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* ទោះស្ថិតក្នុងបរិការណ៍ពហុវិបត្តិ កម្ពុជាប្រមូលចំណូលថវិការដ្ឋបាន ៥២.៧៣%នៃច្បាប់ថវិកា គិតត្រឹមពាក់កណ្តាលឆ្នាំ២០២៦
* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ផ្ដាំផ្ញើឲ្យយុវជនអ្នកប្រើប្រាស់បណ្ដាញសង្គម រួមគ្នាទប់ស្កាត់ព័ត៌មានក្លែងក្លាយ

20-07-2026 15:23

(កំពង់ចាម)៖ អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម បានធ្វើផ្ដាំផ្ញើឲ្យយុវជន ជាអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការទទួល និងចែករំលែកព័ត៌មាន ដើម្បីរួមគ្នាកសាងបរិយាកាសឌីជីថលមួយដែលមានសុវត្ថិភាព និងទំនុកចិត្ត។

លោក ស្រី សុភ័ក្ត្រ អភិបាលរងខេត្តកំពង់ចាម និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានផ្ដាំផ្សារដូច្នេះ ខណៈពេលដែលលោក និងលោក ជា ក្រូច អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say NO to Fake News) ជំហានទី២ ក្រោមប្រធានបទ «ពង្រឹងអក្ខរកម្មព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយដើម្បីសុវត្ថិភាពព័ត៌មាន» នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រង់។

លោក ស្រី សុភ័ក្ត្រ បានគូសបញ្ជាក់ថា ក្នុងយុគសម័យបច្ចេកវិទ្យាដ៏ទំនើប ប្រជាពលរដ្ឋម្នាក់ៗ មិនត្រឹមតែជាអ្នកទទួលព័ត៌មាននោះទេ ប៉ុន្តែក៏អាចក្លាយជាអ្នកផ្សព្វផ្សាយព័ត៌មានម្នាក់ផងដែរ។ ដូច្នេះ ការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយការទទួលខុសត្រូវ គឺជាកត្តាកំណត់ក្នុងការកាត់ផ្តាច់ខ្សែចង្វាក់ នៃការរីករាលដាលនៃព័ត៌មានមិនពិត ជៀសវាងការ Share, Like ឬ Comment លើខ្លឹមសារណាដែលមានប្រភពមិនច្បាស់លាស់ ជារឿងចៃដន្យ ឬជាការប្រឌិតដើម្បីទាក់ទាញការចាប់អារម្មណ៍។

អ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ចាម ក៏បានណែនាំ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ ជៀសវាងការចែករំលែកបន្តទាំងអារម្មណ៍ឆេវឆាវ ឬខ្វះការពិចារណា។ ត្រូវដឹងថាព័ត៌មានក្លែងក្លាយតែមួយជួរ ឬរូបភាពកាត់តមួយសន្លឹក អាចបំផ្លាញកិត្តិយសបុគ្គល និងបង្កើតភាពវឹកវរក្នុងសង្គម៕