* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រដ្ឋមន្រ្ដី ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវ ចំនួន ៦ខ្សែ និងស្ពានបេតុង ១កន្លែង នៅក្នុងខេត្តកំពង់ធំ

20-07-2026 15:36

(កំពង់ធំ)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦នេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ និងស្ពានបេតុង ១កន្លែង ស្ថិតនៅក្នុងខេត្តកំពង់ធំ។

ការចុះពិនិត្យផ្លូវចំនួន៦ខ្សែនេះ មានដូចខាងក្រោម៖
ខ្សែទី១៖ ឈ្មោះផ្លូវ អូរសួស្តី-តាប្រុក ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែង ១៣,៨៥គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិអូរសួស្តី ឃុំបារាយណ៍ ទៅដល់ភូមិតាប្រុក ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ២ ០៤១គ្រួសារ ស្មើនឹង ៨ ៧៤៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦ ៣៧២គ្រួសារ ស្មើនឹង ២៩ ៥៦៥នាក់។ ផ្លូវនេះត្រូវបានសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៥២,៤៧%។

ខ្សែទី២៖ ឈ្មោះផ្លូវ ទួលសាលា-យាយទៀង ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,០៧គ.ម ទទឹង ៦ ម៉ែត្រ តភ្ជាប់ពីភូមិទួលសាលា ឃុំចុងដូង ទៅដល់ភូមិយាយទៀង ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៣២៤គ្រួសារ ស្មើនឹង ៥ ៣៩៥នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៧ ៩០៣គ្រួសារ ស្មើនឹង ៣៤ ៤២៩នាក់។ ផ្លូវនេះត្រូវបានសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៤១,៦៦%។

ខ្សែទី៣៖ ឈ្មោះផ្លូវ ភូមិប្រាសាទ-ស្រែតាកៅ ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់(DBST) និងក្រាលបេតុង មានប្រវែងសរុប ១០,៥២គ.ម ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រាសាទ ទៅដល់ភូមិសង្គ្រោះ ឃុំប្រាសាទ ស្រុកសន្ទុក ដោយមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ៤៣៥គ្រួសារ ស្មើនឹង ៧ ០៦២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ២ ៧៧១គ្រួសារ ស្មើនឹង ១៣ ២៣៩នាក់។ ផ្លូវនេះត្រូវបានចាប់ផ្ដើមសាងសង់នៅខែសីហា ឆ្នាំ២០២៥ សម្រេចវឌ្ឍនភាពបាន ៥២%។

ខ្សែផ្លូវចំនួន ៣ខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

ខ្សែទី៤៖ ឈ្មោះផ្លូវ ទួលដំណាក់-គូរ ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥,៤៥៧គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិទួលដំណាក់ ទៅកាន់ភូមិគូរ ឃុំចុងដូង ស្រុកបារាយណ៍ ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ១ ២០៩គ្រួសារ ស្មើនឹង ៤ ៩៤៨នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ៩២៦គ្រួសារ ស្មើនឹង ៩ ០៥២នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨៤,២១%។

ខ្សែទី៥៖ ឈ្មោះផ្លូវ បន្ទាយយោមរាជ-ត្នោតជុំ ជាការដ្ឋានស្ថាបនាផ្លូវក្រាលបេតុង មានប្រវែង ៣,៧១៥គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ និងស្ពានបេតុង ប្រវែង ៧៣ម៉ែត្រ ទទឹង ៨ម៉ែត្រ តភ្ជាប់ពីភូមិបន្ទាយយោមរាជ ទៅកាន់ភូមិត្នោតជុំ ឃុំប្រាសាទ ស្រុកសន្ទុក ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៤៥៧គ្រួសារ ស្មើនឹង ១ ៨៧២នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ១ ២៣៨គ្រួសារ ស្មើនឹង ៥ ៣៦៧នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៨៣,៩៩%។

និងខ្សែទី៦៖ ឈ្មោះផ្លូវ ចំបក់ជ្រុំ-ផ្លុង ជាការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១១,៤៣គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ តភ្ជាប់ពីភូមិចំបក់ជ្រុំ ឃុំប្រាសាទ ទៅកាន់ភូមិផ្លុង ឃុំទីពោ ស្រុកសន្ទុក ដែលមានអ្នកទទួលផលដោយផ្ទាល់ចំនួន ៩១៣គ្រួសារ ស្មើនឹង ៣ ៧២០នាក់ និងអ្នកទទួលផលដោយប្រយោលចំនួន ៦៦៣គ្រួសារ ស្មើនឹង ៣ ៧២៧នាក់។ ផ្លូវនេះត្រូវបាននិងកំពុងសាងសង់ដោយសម្រេចវឌ្ឍនភាពបាន ៥៩,៦២%។

ខ្សែផ្លូវចំនួន ៣ខ្សែចុងក្រោយនេះ ចាប់ផ្ដើមសាងសង់កាលពីខែមីនា ឆ្នាំ២០២៥ ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០២៦នេះ ស្ថិតនៅក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីមូលនិធិសហភាពអឺរ៉ុប (EU/AIF) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)។

សូមជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់នាឱកាសនេះ គឺដើម្បីពិនិត្យជាក់ស្តែងអំពីគុណភាពនៃការសាងសង់ឱ្យស្របតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងបានកំណត់។

ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្ត្រីក៏បានធ្វើការណែនាំចំពោះក្រុមហ៊ុនទទួលការ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមបទដ្ឋានបច្ចេកទេស និងពន្លឿនការសាងសង់ដើម្បីសម្រេចបានទាន់ពេលវេលាស្របតាមកិច្ចសន្យា ក្នុងគោលដៅបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃបានឆាប់រហ័ស៕